ព័ត៌មានអន្តរជាតិ

តំបន់៤ ក្នុងប្រទេសអ៊ុយក្រែន ធ្វើប្រជាមតិដើម្បីចូលរួម ជាមួយនឹងរុស្ស៊ី

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា តំបន់ចំនួន៤ ស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ដែលកំពុងស្ថិតនៅក្រោម ការគ្រប់គ្រងរបស់រុស្សី បានធ្វើការប្រកាសអំពីផែនការ តាមរយៈការធ្វើប្រជាមតិដើម្បីចូលរួម ជាមួយនឹងរដ្ឋាភិបាលក្រុងមូស្គូ។

ការវាយលុកដោយប្រទេសរុស្សី បានបន្តធ្វើឡើង អស់រយៈពេលជាច្រើនខែកន្លងមកហើយ ហើយអ៊ុយក្រែនក៏បានវាយលុក យកដែនអធិបតេយ្យ មួយចំនួនរបស់ខ្លួនមកវិញផងដែរ ទាំងនៅតំបន់ភាគខាងជើង និងតំបន់ភាគខាងកើត។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី មន្ត្រីស្ថិតនៅក្នុងតំបន់ស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់រុស្សីបច្ចុប្បន្ន ដែលមានដូចជានៅភាគខាងកើត និងភាគខាងត្បូង បានអះអាងថាពួកគេនឹង ធ្វើការបោះឆ្នោតប្រជាមតិដើម្បីចូលរួម ជាមួយនឹងរុស្សីហើយនៅសប្តាហ៍នេះ។

គួរឲ្យដឹងដែរថា កាលពីថ្ងៃអង្គារប្រធានាធិបតីរុស្សីលោក Vladimir Putin ត្រូវបានគេរំពឹងទុកថា នឹងធ្វើការថ្លែងសន្ទរកថា ទៅកាន់ពលរដ្ឋរបស់រុស្សី ប៉ុន្តែបែរជាបានលើកពេលទៅវិញ ដោយមិនបានបញ្ជាក់ ព័ត៌មានលំអិតឡើយ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top