ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា ៖ ទណ្ឌកម្មរបស់អាមេរិក បណ្តាលឱ្យមាន ជនអន្តោប្រវេសន៍កើនឡើង

ការ៉ាកាស ៖ រដ្ឋមន្ត្រីក្រសួងការងារ វ៉េណេស៊ុយអេឡា លោក Francisco Torrealba បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារថា ទណ្ឌកម្ម ដែលដាក់ ដោយសហរដ្ឋអាមេរិក កំពុងជំរុញឱ្យជនជាតិ វេណេស៊ុយអេឡាកាន់តែច្រើន ធ្វើចំណាកស្រុកទៅកាន់ ប្រទេសជិតខាង។

មន្ត្រីរូបនេះ បានធ្វើការកត់ សម្គាល់ពេលបង្ហាញ របាយការណ៍ របស់ ប្រទេស វ៉េណេស៊ុយអេឡា ស្ដីពី អនុសញ្ញា អន្តរជាតិ ជុំវិញការ ការពារ សិទ្ធិ ពលករ ចំណាកស្រុកទាំងអស់ និង សមាជិក គ្រួសាររបស់ពួកគេក្នុងទីក្រុងហ្សឺណែវ។

រដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា លំហូរចំណាកស្រុករបស់វេណេស៊ុយអេឡា មានលក្ខណៈមិនធម្មតា វិសាមញ្ញ និងជំរុញដោយលើកឡើងថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក គឺត្រូវស្តីបន្ទោស ។

ការកើនឡើងនៃការធ្វើចំណាកស្រុក របស់ជនជាតិវេណេស៊ុយអេឡា គឺជាលទ្ធផលនៃ “គោលនយោបាយឈ្លានពានរបស់សហរដ្ឋអាមេរិក ដោយផ្អែកលើការដាក់ទោសទណ្ឌ នៃវិធានការបង្ខិតបង្ខំឯកតោភាគីខុសច្បាប់ ដែលស្វែងរកការបំផ្លាញសន្តិភាព ស្ថិរភាពសង្គម និងសេដ្ឋកិច្ចនៃប្រទេសរបស់យើង” ដោយមានគោលបំណងផ្តួលរំលំរដ្ឋធម្មនុញ្ញ។

ទាក់ទងនឹងស្ថានភាពពលករ ចំណាកស្រុកនៅវេណេស៊ុយអេឡា លោក Torrealba បានបន្ថែមថា ពួកគេត្រូវបានយកចិត្តទុកដាក់ក្រោមគោលការណ៍នៃ “ការរួមបញ្ចូលសង្គម សាមគ្គីភាព យុត្តិធម៌ សមភាពសង្គម និងសមភាពយេនឌ័រ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top