ព័ត៌មានអន្តរជាតិ

លោក បៃដិន ស្វែងរកការបង្រួបបង្រួម មេដឹកនាំពិភពលោក ប្រឆាំងនឹងការឈ្លាន ពានរបស់រុស្ស៊ី

វ៉ាស៊ីនតោន៖ ការវាយលុករបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពាន របស់រុស្ស៊ី នឹងក្លាយជាប្រធានបទស្នូល នៃសុន្ទរកថារបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅពេលដែលលោកថ្លែង ទៅកាន់មេដឹកនាំពិភពលោក នៅឯមហាសន្និបាតអង្គការ សហប្រជាជាតិ នៅថ្ងៃពុធនេះ។

ទីប្រឹក្សាសន្តិសុខជាតិ សេតវិមាន លោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារ ក្នុងការមើលជាមុន នៃសុន្ទរកថា របស់មេដឹកនាំអាមេរិកថា លោក បៃដិន ត្រូវបានគេរំពឹងថា នឹងអំពាវនាវឱ្យមេដឹកនាំ ដែលចូលរួមក្នុង សភាត្រូវរួបរួមគ្នា ក្នុងការប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៊ី ។

សេតវិមានបានអះអាងថា ការវាយលុកដោយ មិនញញើតរបស់ទីក្រុងមូស្គូ បានរំលោភលើមាត្រា ២ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលចែងថា ប្រជាជាតិនានាមិនត្រូវប្រើកម្លាំង ប្រឆាំងនឹងបូរណភាពទឹកដី និងអធិបតេយ្យភាព របស់រដ្ឋមួយផ្សេងទៀតឡើយ។

លោក Sullivan បានលើកឡើងថា “ការជំរុញដ៏សំខាន់នៃការធ្វើបទ បង្ហាញរបស់លោក នៅពេលនិយាយអំពីអ៊ុយក្រែន ពិតជានឹងនិយាយអំពីអង្គការ សហប្រជាជាតិ អំពីគោលការណ៍ គ្រឹះនៃធម្មនុញ្ញ ដែលប្រទេសនានាមិន អាចយកឈ្នះប្រទេសជិត ខាងដោយកម្លាំងបានឡើយ”។

លោកបានលើកឡើងថា “លោកនឹងនិយាយទៅកាន់គ្រប់ប្រទេសទាំងអស់ អ្នកដែលចូលរួមជាមួយក្រុមចម្រុះ ដែលមានមូលដ្ឋានទូលំទូលាយរបស់យើង ដើម្បីគាំទ្រអ៊ុយក្រែន និងអ្នកដែលរហូតមកដល់ពេលនេះ បានឈរនៅលើគោលការណ៍ក្រៅផ្ទះ ដែលពេលនេះជាពេលមួយ ដើម្បីឈរនៅពីក្រោយ គោលការណ៍គ្រឹះនៃធម្មនុញ្ញ” ។

លោកបានបន្ថែមថា ការបន្តវាយលុករបស់រុស្ស៊ី ទៅលើប្រទេសជិតខាងរបស់ខ្លួន បានធ្វើឱ្យប៉ះពាល់ដល់បេះដូងនៃធម្មនុញ្ញអង្គការសហប្រជាជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។

ហើយខណៈដែលលោកនឹងនិយាយ លើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក បៃដិន នឹងមិនតស៊ូមតិជាសាធារណៈ ចំពោះការដករុស្ស៊ីចេញពីសមាជិកអចិន្ត្រៃយ៍នៃក្រុមនេះទេ ដូច្នេះហើយការដកហូត អំណាចវេតូរបស់ទីក្រុងម៉ូស្គូ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top