ព័ត៌មានអន្តរជាតិ

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន និយាយអំពីការអភិវឌ្ឍនៃប្រទេសចិន និងភាពប្រាកដប្រជានៃគោលនយោបាយចំពោះសហរដ្ឋអាមេរិក

ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានជួបសំណេះសំណាលនិងធ្វើកិច្ចផ្លាស់ប្តូរជាមួយសមាជិកជាតំណាងនៃក្រុមប្រឹក្សាទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន ក្រុមប្រឹក្សាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន និងសភាពាណិជ្ជកម្មអាមេរិកនៅក្រុងញ៉ូវយក។


ទាក់ទិននឹងអនាគតនៃទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកមានភាពប្រាកដប្រជាកាន់តែតិចទៅៗ ហើយមានភាពមិនប្រាកដប្រជាកាន់តែច្រើន លោក Wang Yi បានអធិប្បាយពី “ភាពប្រាកដប្រជា”ចំនួន៥របស់ប្រទេសចិន ពោលគឺ ទី១ អនាគតនៃការអភិវឌ្ឍរបស់ប្រទេសចិនគឺមានភាពប្រាកដប្រជា។ ទី២ សេចក្តីសម្រេចចិត្តអំពីកំណែទម្រង់និងការបើកទូលាយរបស់ប្រទេសចិនគឺមានភាពប្រាកដប្រជា។ ទី៣ គោលនយោបាយចិនចំពោះសហរដ្ឋអាមេរិកគឺមានភាពប្រាកដប្រជា។ ទី៤ អាកប្បកិរិយាដែលប្រទេសចិនបន្តបង្កើនកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកគឺមានភាពប្រាកដប្រជា។ ទី៥ ឆន្ទៈរបស់ប្រទេសចិនក្នុងការធ្វើកិច្ចសម្របសម្រួលព្វហុភាគីជាមួយសហរដ្ឋអាមេរិកគឺមានភាពប្រាកដប្រជា៕

To Top