ព័ត៌មានអន្តរជាតិ

Update: ចំនួនត្រីបាឡែន ងាប់នៅឆ្នេរ សមុទ្រ អូស្រ្តាលី កើនដល់ ២០០ក្បាលហើយ

Update: ចំនួនត្រីបាឡែន ងាប់នៅឆ្នេរ សមុទ្រ អូស្រ្តាលី កើនដល់ ២០០ក្បាលហើយ, នេះបើទីភ្នាក់ងារព័ត៌មាន​បារាំង AFP នៅមុននេះបន្តិច

ក្រុមអ្នកជួយសង្គ្រោះអូស្ត្រាលី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ត្រីបាឡែនប្រហែល ២០០ ក្បាលបានងាប់ បន្ទាប់ពីបានជាប់គាំងនៅលើឆ្នេរខ្សាច់ ដែលលាតសន្ធឹងលើឆ្នេរសមុទ្រភាគខាងលិចរដ្ឋ Tasmania ។

មានតែត្រីបាឡែនចំនួន ៣៥ ក្បាលប៉ុណ្ណោះ ក្នុងចំណោមត្រីបាឡែនប្រហែល ២៣០ ក្បាលដែលត្រូវបានគេរកឃើញ នៅលើឆ្នេរកាលពីថ្ងៃមុន នៅមានជីវិតនៅឡើយ នេះបើតាមអ្នកគ្រប់គ្រងផ្នែកសេវាកម្មសត្វព្រៃរបស់រដ្ ឋលោក Brendon Clark បានប្រាប់អ្នកកាសែត នៅកន្លែងកើតហេតុ។

គេនៅមិនទាន់ដឹងនៅឡើយអំពីហេតុភេទ ដែលនាំត្រីបាឡែន ទាំងនោះ ងាប់និងរសាត់អណ្តែត មកទើលើឆ្នេរអូស្រ្តាលី នោះទេ។

To Top