ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ នឹងចូលរួមសមយុទ្ធយោធា ជាមួយរុស្សីនិងចិន

បរទេស៖ យោងតាមការបញ្ជាក់ ដោយមេបញ្ជាការអ៊ីរ៉ង់ លោក Mohammad Hossein Bagheri កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថា កងកម្លាំងជើងទឹក របស់អ៊ីរ៉ង់នឹងចូលរួម ជាផ្នែកមួយនៃសមយុទ្ធយោធា រវាងប្រទេសរុស្សីនិងប្រទេសចិនផង នៅពេលខាងមុខនេះ។

មេបញ្ជាការយោធារូបនេះ ទោះបីជាយ៉ាងណាក្តីមិនបានបញ្ជាក់អំពីព័ត៌មានលំអិត នៃការចូលរួមធ្វើសមយុទ្ធ និងអំពីសមយុទ្ធយោធាលើកនេះទេ ប៉ុន្តែនិយាយថា ប្រទេសផ្សេងទៀតដែល នឹងអាចចចូលរួមនោះ ក៏មានដូចជាប្រទេសអូម៉ង់ និងប្រទេសប៉ាគីស្ថានផងដែរ។

លោក Bagheri បានប្រកាសថា៖ សមយុទ្ធយោធាដែលមានការចូលរួម រវាងកងកម្លាំងអ៊ីរ៉ង់រុស្សីនិងចិន នឹងដំណើរការឡើងនៅភាគខាងជើង នៃមហាសមុទ្រឥណ្ឌា ភាគខាងជើងនៅរដូវស្លឹកឈើជ្រុះខាងមុខនេះ ហើយនឹងក្លាយទៅជាសមយុទ្ធយោធាលើកទី៤ហើយ សម្រាប់កងកម្លាំងជើងទឹកអ៊ីរ៉ង់ គិតចាប់តាំងពីឆ្នាំ២០១៩៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top