ព័ត៌មានអន្តរជាតិ

រុស្ស៊ី ផ្លាស់ប្តូរតំណែង ឧត្តមសេនីយ៍កំពូលម្នាក់ ក្រោយមានការកេណ្ឌទ័ពបម្រុង ទៅប្រយុទ្ធនៅអ៊ុយក្រែន

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា វរសេនីយ៍ឯក Mikhail Mizintsev ត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ទទួលបន្ទុកផ្នែកគាំទ្រ”ជំនួយសម្ភារៈ និងបច្ចេកទេស”។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២២ បានឱ្យដឹងថា លោក Mizintsev បានជំនួសឧត្តមសេនីយ៍ Dmitry Bulgakov ដែលក្រសួងការពារជាតិបាននិយាយថា កំពុងផ្លាស់ប្តូរទៅតំណែងដែលមិនបានបញ្ជាក់។

ការរុះរើនេះកើតឡើងបីថ្ងៃបន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកោះហៅក្រុមបម្រុងមួយផ្នែក ដើម្បីជំរុញប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។

លោក Mizintsev អាយុ ៦០ឆ្នាំ បានដឹកនាំ ទីភ្នាក់ងារសម្របសម្រួលយោធាកំពូលរបស់រុស្ស៊ី គឺមជ្ឈមណ្ឌលគ្រប់គ្រងការពារជាតិអស់រយៈពេល ៩ ឆ្នាំហើយបានមើលការខុសត្រូវ លើការផ្តល់ជំនួយមនុស្សធម៌ ក្នុងអំឡុងពេលយុទ្ធនាការរបស់ទីក្រុងម៉ូស្គូ ប្រឆាំងនឹងពួកសកម្មប្រយុទ្ធនៅក្នុងប្រទេសស៊ីរី។

បន្ទាប់ពីរុស្ស៊ីបានបញ្ជូនកងទ័ពទៅអ៊ុយក្រែនក្នុងខែកុម្ភៈ លោក Mizintsev បានចាប់ផ្តើមផ្តល់ការសង្ខេប អំពីបញ្ហាមនុស្សធម៌។ លោកក៏ទទួលបន្ទុករៀបចំការជម្លៀសជនស៊ីវិលពី Mariupol ក្នុងខែមីនា៕ ប្រែសម្រួលៈ ណៃ តុលា 


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top