ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ុយក្រែន ជួបពិភាក្សាគ្នា ជាមួយអ្នកការទូតបារាំង ស្ដីពីការគាំទ្រ អ៊ុយក្រែន ក្នុងជម្លោះជាមួយរុស្ស៊ី

គៀវ ៖ សារព័ត៌មានប្រធានាធិបតី អ៊ុយក្រែន បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានជួបជាមួយលោកស្រី Catherine Colonna រដ្ឋមន្ត្រីការបរទេសបារាំង ដែលធ្វើទស្សនកិច្ចនៅ ដើម្បីពិភាក្សាអំពីការគាំទ្រ សម្រាប់អ៊ុយក្រែន។

នៅក្នុងកិច្ចប្រជុំនេះ លោក ហ្សេឡិនស្គី បានថ្លែងអំណរគុណ ចំពោះប្រទេស បារាំង សម្រាប់ការគាំទ្រ របស់ខ្លួនលើបញ្ហា នៃការផ្តល់ឋានៈជាបេក្ខជន សម្រាប់អ៊ុយក្រែន សម្រាប់សមាជិកភាព សហភាពអឺរ៉ុប និងបានសម្តែងការជឿជាក់ថា អ៊ុយក្រែននឹងឆ្ពោះទៅមុខ តាមមាគ៌ាឆ្ពោះទៅ រកសមាហរណកម្មអឺរ៉ុប។

លោក ហ្សេឡិនស្គី ក៏បានសម្តែងការកោតសរសើរ ចំពោះប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង សម្រាប់ជំនួយ របស់លោក ក្នុងកិច្ចពិភាក្សា ស្តីពីដំណើរទស្សនកិច្ច របស់បេសកកម្មទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ ទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូង អ៊ុយក្រែន ។

លោក ហកសេឡិនស្គី និងលោកស្រី Colonna ក៏បានពិភាក្សាអំពីជំនួយការពារជាតិ សម្រាប់អ៊ុយក្រែន និងការដាក់ទណ្ឌកម្មថ្មី លើរុស្ស៊ីផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

នៅក្នុងនោះដែរលោកស្រី Colonna បានមកដល់ទីក្រុងគៀវ នៅមុនថ្ងៃសម្រាប់ដំណើរទស្សនកិច្ច លើកទីពីររបស់លោកស្រី ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន នៅក្នុងខែកុម្ភៈ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top