បច្ចេកវិទ្យា

បទវិភាគ ៖ ការគាំពារសន្តិសុខ បណ្តាញអ៊ីនធើណេត មិនត្រូវមានស្តង់ដារពីរ

កាលពីថ្ងៃទី២៧ខែកញ្ញា មជ្ឈមណ្ឌលជាតិដោះស្រាយបន្ទាន់នូវវីរុសកុំព្យូទ័រ នៃប្រទេសចិន និងក្រុមហ៊ុនបច្ចេកវិទ្យា 360 បានចេញផ្សាយរបាយ ការណ៍ស៊ើបអង្កេត ច្បាប់ទីពីរ អំពីហេតុការណ៍ ដែលសកលវិទ្យាល័យ ឧស្សាហកម្មភាគពាយ័ព្យ ប្រទេសចិនរង ការវាយប្រហារ តាមបណ្តាញអ៊ីនធើណេត ពីបរទេស ។

របាយការណ៍ថ្មីបំផុតនេះ បានបង្ហើបឱ្យដឹងពីខ្លឹមសារលម្អិត ដ៏សំខាន់កាន់តែច្រើន នៃហេតុការណ៍វាយប្រហារ តាមបណ្តាញអ៊ីនធើណេត ជាងមួយពាន់លើក ទៅលើសកលវិទ្យាល័យ ឧស្សាហកម្មភាគពាយ័ព្យ ដែលបំផុសដោយការិយាល័យ ប្រតិបត្តិការឈ្លាន ពានពិសេស (TAO) របស់ទីភ្នាក់ងារសន្តិសុខជាតិ អាមេរិក(NSA) ។ ឆ្លងតាមរយៈខ្លឹមសារ លម្អិត ទាំងនេះ អ្នកផងទាំងពួងអាច ឃើញច្បាស់នូវផ្លូវនិង ដំណើរនៃការដែលទីភ្នាក់ងារ សន្តិសុខជាតិអាមេរិក(NSA)លួចការសម្ងាត់ តាមបណ្តាញអ៊ីនធើណេត ។

របាយការណ៍ថ្មីបំផុត នេះ បានបង្ហើបឱ្យដឹងថា ក្នុងដំណើរ វាយប្រហារ តាមបណ្តាញអ៊ីនធើណេត ទៅលើសកលវិទ្យាល័យ ឧស្សាហកម្មភាគ ពាយ័ព្យ នៃប្រទេសចិន ការិយាល័យប្រតិបត្តិការ ឈ្លានពានពិសេស(TAO) បានបង្កើតច្រកផ្លូវ ដើម្បីភ្ជាប់ចូល ពីចម្ងាយទៅកាន់បណ្តាញ ទិន្នន័យស្នូល នៃប្រតិបត្តិករ ហេដ្ឋារចនា សម្ព័ន្ធរបស់ចិន ដែលសម្រេចបាននូវការចូល និងគ្រប់គ្រង ចំពោះហេដ្ឋារចនាសម្ព័ន្ធ របស់ចិន ហើយឆ្លៀតឱកាសនេះ លួចយកទិន្នន័យ សម្ងាត់របស់អ្នក ប្រើប្រាស់របស់ចិន ។

តាមការពិត សហរដ្ឋអាមេរិក លួចយកការសម្ងាត់តាមបណ្តាញ អ៊ីនធើណេតដោយទ្រង់ទ្រាយធំ ក្នុងរយៈពេលយូរ គឺជាការសម្ងាត់សាធារណៈមួយ ។ ស្ថានីយទូរទស្សន៍ព័ត៌មាន France 24 របស់បារាំងបានលើកឡើងថា មហិច្ឆតាក្នុងការឃ្លាំមើល និងត្រួតពិនិត្យ បណ្តាញអ៊ីនធើណេត របស់សហរដ្ឋអាមេរិក មិនមែនជារឿងប្លែកអីទេ ពួកគេចង់លួចស្តាប់ទូទាំង ពិភពលោក ក្នុងនោះ បូករួមទាំងសម្ព័ន្ធមិត្តរបស់ពួកគេ ។ លោក Edward Snowden អតីតបុគ្គលិក នៃក្រុមហ៊ុនទទួលម៉ៅកិច្ចការពារជាតិ របស់អាមេរិកបានលាតត្រដាង ទៅកាន់ប្រព័ន្ធសារព័ត៌មាននៅឆ្នាំ២០១៣ថា គម្រោងលួចស្តាប់ដោយសម្ងាត់ ជាសកលដែលឈ្មោះ “PRISM”នៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) បានដំណើរការពេញ២៤ម៉ោង ដើម្បីលួចស្តាប់និងឃ្លាំមើល ចំពោះអ៊ីម៉ែល ដំណឹងនៃវេបសាយ Facebook និងកម្មវិធី Google Talk ជាដើម ។
តាមរបាយការណ៍ដែលសហគ្រាស បណ្តាញអ៊ីនធើណេត របស់ចិនបានប្រកាសនៅឆ្នាំនេះ បានឱ្យដឹងថា ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក ទីភ្នាក់ងារសន្តិសុខជាតិ អាមេរិក (NSA) បានបំផុសការវាយប្រហារ តាមបណ្តាញអ៊ីនធើណេត ទៅលើគោលដៅចំនួន៤០៣ នៃប្រទេសនិងតំបន់ចំនួន៤៧ លើពិភពលោកទាំងមូល ក្នុងនោះ បូករួមទាំងចិន អង់គ្លេស អាល្លឺម៉ង់ និងបារាំងជាដើម ។
ប៉ុន្តែ មជ្ឈដ្ឋាន ខាងក្រៅបានដឹង តិចណាស់ ចំពោះបញ្ហាថា តើទីភ្នាក់ងារសន្តិសុខជាតិ អាមេរិក (NSA) បានបំផុស ការវាយប្រហារ តាមបណ្តាញ អ៊ីនធើណេត តាមរបៀបណា ។ របាយការណ៍ស៊ើបអង្កេត ដែលស្ថាប័នពាក់ព័ន្ធរបស់ភាគីចិន ប្រកាសនោះបានប្រើប្រាស់ភស្តុតាងជាក់ស្តែង ដើម្បីលាតត្រដាង និងបែកធ្លាយ យ៉ាងក្បោះក្បាយនូវច្រកផ្លូវ រយៈពេលរហូតដល់កំហុស ក្នុងហេតុការណ៍ដែលទីភ្នាក់ងារ សន្តិសុខជាតិអាមេរិក (NSA) បានបំផុសការវាយប្រហារ តាមបណ្តាញអ៊ីនធើណេត ទៅ លើសកលវិទ្យាល័យឧស្សាហកម្មភាគ ពាយ័ព្យនៃប្រទេសចិន ហើយបានពិនិត្យឃើញ ច្បាស់លាស់នូវអត្តសញ្ញាណពិត ប្រាកដនៃអ្នកបង្កការ វាយប្រហារ ចំនួន១៣នាក់ គឺចាប់បានអ្នកទោស និងទទួលបានភស្តុតាងដ៏ពិតប្រាកដ ក្នុងពេលដំណាលគ្នា គឺជាការឆ្លើយតបយ៉ាងខ្លាំងបំផុតចំពោះភាគីអាមេរិក ដែលអនុវត្តអនុត្តរភាពតាមបណ្តាញ អ៊ីនធើណេតតាមតែទំនើងចិត្ត ។

ជានិច្ចកាល ភាគីចិនតែងតែគូសបញ្ជាក់ថា ការគាំពារសន្តិសុខបណ្តាញ អ៊ីនធើណេតមិនត្រូវមានស្តង់ដារពីរ ពោលគឺមិនអាចឱ្យប្រទេស មួយមានសន្តិសុខ ឯប្រទេសផ្សេងទៀតគ្មាន សន្តិសុខនោះទេ ក៏ដូចជាប្រទេសមួយចំនួនមានសន្តិសុខ តែប្រទេសមួយចំនួនទៀតគ្មានសន្តិសុខ ហើយក៏មិនត្រូវបង្កផល ប៉ះពាល់ដល់សន្តិសុខ របស់ប្រទេសដទៃទៀត ដើម្បីស្វែងរកអ្វីដែលហៅថាសន្តិសុខដាច់ខាតរបស់ខ្លួនដែរ ។ ភាគីអាមេរិកចាំបាច់ត្រូវបញ្ឈប់ ការវាយប្រហារតាមបណ្តាញ អ៊ីនធើណេតដោយចេតនា អាក្រក់ទៅលើប្រទេសចិនភ្លាម ព្រមទាំងធ្វើការបកស្រាយ ដោយមានទំនួលខុសត្រូវ ចំពោះរបាយការណ៍ស៊ើបអង្កេតដែលភាគីចិន បានប្រកាសនោះ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top