ព័ត៌មានអន្តរជាតិ

ព្យុះណូរុ ធ្វើដំណើរទៅដល់ឡាវ បង្កជាទឹកជំនន់ និងជន្លៀសពលរដ្ឋច្រើនពាន់នាក់

បរទេស៖ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ព្យុះណូរុបានចាប់ផ្តើមចុះខ្សោយ និងធ្លាក់កម្រិតប៉ុន្តែពេលធ្វើដំណើរ ទៅដល់ប្រទេសឡាវ បានបង្កទៅជាទឹកជំនន់ នៅភាគខាងត្បូងនៃប្រទេស។

ទីភ្នាក់ងារគ្រប់គ្រងអាកាសធាតុ របស់ប្រទេសឡាវ កាលពីថ្ងៃពុធម្សិលមិញ ក៏បានចេញការព្រមានផងដែរថា នឹងមានភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយនឹងទឹក ជំនន់នៅតាមតំបន់មួយចំនួនផងដែរ។

ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ បានធ្វើការរាយការណ៍ថា ពលរដ្ឋជាច្រើនពាន់នាក់ ដែលត្រូវបានរងប៉ះពាល់ ដោយសារតែព្យុះហើយ ផ្ទះសំបែងប្រមាណជា ៣០០ ត្រូវបានបំផ្លាញនៅក្នុងខេត្ត Attapeu ចំងាយ៥៦០គីឡូម៉ែត្រ ពីរដ្ឋធានី Vientiane ។

គួរឲ្យដឹងដែរថា មុនពេលដែលព្យុះណូរុ បានធ្វើដំណើរមកដល់ប្រទេសឡាវនោះ អជ្ញាធរបានប្រកាសព្រមាន និងបានត្រៀមខ្លួនរួចជាស្រេច ដូចជាការជន្លៀសពលរដ្ឋប្រមាណជា ២០០០នាក់ផង ទៅកាន់ទីទួលសុវត្ថិភាព ខណៈដែលពេលនេះមិនត្រឹមតែ ផ្ទះសំបែងនោះសូម្បីតៃសាលារៀន ជាច្រើនកន្លែងអគារមជ្ឈមណ្ឌល ផ្លូវថ្នល់និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top