ព័ត៌មានអន្តរជាតិ

លោកXi Jinping គូសបញ្ជាក់ថា ត្រូវខិតខំ ប្រឹងប្រែង ឆ្ពោះទៅមុខ សាមគ្គីគ្នាតស៊ូ ដើម្បីទទួលបានជោគជ័យថ្មី នៃសង្គមនិយម ដែលមាន លក្ខណៈពិសេសចិន

ក្នុងឱកាសសមាជបក្ស កុម្មុយនីស្តចិន លើទី២០ ជិតនឹងបើកឡើង លោកXi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានមកដល់សាលពិព័រណ៍ ទីក្រុងប៉េកាំង នាថ្ងៃទី២៧ ខែកញ្ញា អញ្ជើញចូលរួមពិព័រណ៍ សមិទ្ធផលក្រោមប្រធានបទ “វិវឌ្ឍរីកចម្រើន នៅក្នុងយុគសម័យថ្មី” ។

លោកបានគូសបញ្ជាក់ថា ចាប់ពីសមាជិបក្ស កុម្មុយនីស្តចិន លើកទី១៨មក មជ្ឈិមបក្សកុម្មុយនីស្តចិន បានដឹកនាំប្រជាជនទូទាំងបក្ស និងប្រទេស ដោះស្រាយបញ្ហាលំបាក ដែលមិនទាន់ បានដោះស្រាយ ក្នុងរយៈពេលយូរអង្វែង ធ្វើការងារ សំខាន់និងធំៗ ពាក់ព័ន្ធនឹង អនាគតដ៏វែងឆ្ងាយ ហើយឆ្លងកាត់ហានិភ័យ និងការសាកល្បងជាច្រើន ខាងផ្នែកនយោបាយ សេដ្ឋកិច្ចនិងធម្មជាតិ ជាដើម បុព្វហេតុបក្សនិងជាតិ ទទួលបានសមិទ្ធផល ជាប្រវត្តិសាស្ត្រ មានកំណែទម្រង់ ជាប្រវត្តិសាសាស្ត្រ ហើយផ្តល់ការធានា ប្រព័ន្ធរបបកាន់តែមានសុក្រឹតភាព មូលដ្ឋានសម្ភារៈកាន់តែរឹងមាំ និងកម្លាំងស្មារតីកាន់តែខ្លាំង ក្នុងការសម្រេចនូវការស្តារភាព រុងរឿងឡើងវិញ នៃប្រជាជាតិចិន ។
ត្រូវតែផ្សព្វផ្សាយដោយទូលំទូលាយនូវវិធានការ ជាយុទ្ធសាស្ត្រ ការអនុវត្តជាកំណែទម្រង់ វិវឌ្ឍនភាពមានលក្ខណៈវាយទម្លុះ និងសមិទ្ធផលជានិមិត្តសញ្ញា ក្នុងរយៈពេល១០ឆ្នាំ ផ្សព្វផ្សាយអត្ថន័យនិមិត្តសញ្ញានៃកំណែទម្រង់ដ៏អស្ចារ្យក្នុងរយៈពេល១០ឆ្នាំក្នុងប្រវត្តិសាស្ត្របក្ស ប្រវត្តិសាស្ត្រចិនថ្មីប្រវត្តិសាស្ត្រ កំណែទម្រង់និងបើកទូលាយ ការអភិវឌ្ឍសង្គមនិយម និងការអភិវឌ្ឍប្រជាជាតិចិន ដើម្បីលើកទឹកចិត្តប្រជាជន ទូទាំងប្រទេសពង្រឹងទំនុកចិត្តប្រវត្តិសាស្ត្រ ពង្រឹងគំនិតផ្តួចផ្តើមប្រវត្តិសាស្ត្រ ខិតខំឆ្ពោះទៅមុខនិង សាមគ្គីគ្នាតស៊ូ ក្នុងការកសាងប្រទេស សង្គមនិយមទំនើប គ្រប់ជ្រុងជ្រោយ និងទទួលបានជ័យជំនះថ្មីនៃសង្គមនិយម ដែលមានលក្ខណៈចិន ៕

To Top