បរទេស ៖ អ្នកនាំពាក្យក្រសួង ការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា អង្គការណាតូ បានធ្វើសមយុទ្ធ ដោយប្រើឧបករណ៍ទឹកជ្រៅ នៅក្នុងតំបន់ដែលការលេចធ្លាយ ឧស្ម័ននៅក្នុងបំពង់បង្ហូរ Nord Stream 1 និង 2 ត្រូវបានរកឃើញ ក្នុងសប្តាហ៍នេះ។ លោកស្រីបានបន្ថែមថា សមុទ្របាល់ទិកទាំងមូល គឺពោរពេញទៅ ដោយហេដ្ឋារចនាសម្ព័ន្ធយោធា របស់ប្លុក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានជាទៀងទាត់ កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Zakharova បានច្រានចោលរាល់ការចោទប្រកាន់ ដែលថារុស្ស៊ី ជាអ្នកនៅពីក្រោយ ឧប្បត្តិហេតុនេះ។ លោកស្រីថា “ខ្ញុំអាចសុំសួរសំនួរមួយ?ថា តើនៅពេលណា ដែលរុស្ស៊ីសម្រេចចិត្តថា ខ្លួនចង់បញ្ឈប់ការផ្គត់ផ្គង់ ថាមពលដល់អឺរ៉ុប? ។
លោកស្រី Zakharova បាននិយាយថា អង្គការណាតូបានចូលរួមក្នុងសកម្មភាព យោធានៅជិតទីតាំងដែលការលេចធ្លាយ ត្រូវបានរកឃើញនោះ ដោយកត់សម្គាល់ថា វាអាចបង្ហាញពី “ឱកាស” គួរឱ្យចាប់អារម្មណ៍សម្រាប់ប្លុកនេះ ។
អ្នកនាំពាក្យក្រសួង ការបរទេសរុស្ស៊ីរូបនេះបន្ថែមថា ដូច្នេះ ប្រហែលជាមូលដ្ឋានទ័ពណាតូមិនដែលធ្វើសមយុទ្ធនៅទីនោះទេ ខណៈទាហានអាមេរិកមិន ដែលឈរជើងនៅលើទឹកដី នៃប្រទេសក្បែរនោះ? លោកស្រីបាននិយាយយ៉ាតមុតថា រដូវក្តៅនេះ “នៅតំបន់ Bornholm ប្រទេសដាណឺម៉ាក អង្គការណាតូបានធ្វើសមយុទ្ធ ដែលប្រើឧបករណ៍នៅសមុទ្រប្រើសម្រាប់ទឹកជ្រៅ”។
លោកស្រីបានសំដៅជាក់ស្តែង ទៅលើសមយុទ្ធ បាល់ទិក (BALTOPS) 22 នៅក្នុងសមុទ្របាល់ទិក ដែលបានកើតឡើងនៅក្នុងខែមិថុនា ឆ្នាំ ២០២២ ហើយត្រូវបានគេសំដៅ ដើម្បីបង្ហាញពី “សមត្ថភាពស្វែងរកមីន” របស់ប្លុកយោធា នេះបើយោងតាមសេចក្តី ថ្លែងការណ៍ របស់កងទ័ពជើងទឹក អាមេរិកនៅពេលនោះ ។ ជាពិសេសគាត់បានស្វែងរកការពិសោធន៍ជា មួយយានក្រោមទឹកគ្មានមនុស្សបើក (UUV) ដោយដាក់ពង្រាយវា នៅឆ្នេរសមុទ្រនៃកោះ Bornholm ៕