ព័ត៌មានអន្តរជាតិ

ថៃ៖ បាតុករជាច្រើន គ្រោងប្រមូលផ្តុំគ្នា នៅតាមដងផ្លូវក្រុងបាងកក ក្រោយតុលាការប្រកាស ពីតំណែងនាយករដ្ឋមន្រ្តីរបស់លោក ប្រាយុទ្ធ

" "

បរទេស៖ ការតវ៉ាធំចំនួនពីរគ្រោងនឹង ធ្វើការប្រមូលផ្តុំគ្នានៅតាមដងផ្លូវ ក្រុងបាងកកនៅរសៀលថ្ងៃសុក្រ សម្រាប់សេចក្តីសម្រេច របស់តុលាការធម្មនុញ្ញ លើការព្យួរតំណែងនាយករដ្ឋមន្ត្រី របស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា។ តុលាការនឹងចាប់ផ្តើមប្រកាសសាលក្រម នៅម៉ោង៣រសៀលថ្ងៃសុក្រនេះ។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា រណសិរ្សរួបរួម Thammasat and Demonstration ដែលដឹកនាំដោយសកម្មជននិស្សិត គ្រោងនឹងប្រមូលផ្តុំនៅ Pathumwan skywalk ផ្លូវបំបែក Pathumwan នៅម៉ោងប្រហែល ៤ រសៀល។

" "

នៅម៉ោង ៥ល្ងាច ក្រុម Khana Lomruam Prachachon (Melting Pot Group) ដឹកនាំដោយលោក Jatuporn Prompan និងមេធាវី Nitithorn Lamlua បានមកជួបជុំគ្នានៅផ្លូវបំបែក Ratchaprasong ក្រោមពាក្យស្លោក “បញ្ឈប់ទាំងបី ‘Pors’, Stop Coups, Count Thailand from One’។

" "

“Pors ទាំងបី” សំដៅលើឧត្តមសេនីយ ចូលនិវត្តន៍ចំនួនបីរូបគឺ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា, ឧត្តមសេនីយ៍ ប្រាវីដ វង្សស៊ូវ៉ុន និងឧត្តមសេនីយ៍ អានុពុង ប៉ៅចិន្តា ដែលមានឈ្មោះហៅក្រៅថា Pok ដែលបានកាន់តំណែងគណៈរដ្ឋមន្ត្រីសំខាន់ៗ ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ ២០១៤មក ។

រណសិរ្សរួបរួមនៃ Thammasat and Demonstration បានបង្ហោះសារនេះនៅលើទំព័រ Facebook របស់ខ្លួននៅថ្ងៃសុក្រថា “បង្ហាញពីអំណាចរបស់ប្រជាជន។ ប្រសិនបើតុលាការធម្មនុញ្ញ ផ្តល់សេចក្តីសម្រេចរបស់ខ្លួនឱ្យលោក ប្រាយុទ្ធ ចាន់អូចា បន្តធ្វើជានាយករដ្ឋមន្ត្រីទៀតនោះ គឺ មានន័យថា ជនផ្តាច់ការទាំងអស់នឹង ចង់កាន់អំណាចបានយូរ សូមបងប្អូនជនរួមជាតិគ្រប់តំបន់ គ្រប់ផ្លូវ និងខ្សែរថភ្លើងអគ្គិសនីទាំងអស់ ធ្វើដំណើរឆ្ពោះទៅកាន់ Skywalk ត្រង់ចំណុចប្រសព្វ Pathumwan វេលាម៉ោង ៤ រសៀល៕

To Top