ព័ត៌មានអន្តរជាតិ

ប៉ង់តាហ្គោន មើលមិនឃើញថា ការលុកលុយនៅកោះតៃវ៉ាន់ អាចឈានមកដល់ឆាប់ៗនោះទេ

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសអាមេរិក លោក Lloyd Austin កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងអំពីលទ្ធភាព នៃការវាយប្រហារ ដោយប្រទេសចិន មកលើកោះតៃវ៉ាន់ ដោយបាននិយាយថា មិនទាន់មានសញ្ញាណាមួយ ដែលអាចបង្ហាញថាការលុកលុយនេះ នឹងកើតឡើងក្នុងពេលឆាប់ៗនោះឡើយ។

លោក Austin ដែលបានថ្លែងប្រាប់ទៅកាន់ទូរទស្សន៍ CNN ថា៖ខ្ញុំមិនអាចមើលឃើញថា ការលុកលុយនឹងឈានមកដល់ ក្នុងពេលដ៏ខ្លីខាងមុខនេះឡើយ។ អ្វីដែលយើងអាចមើលឃើញ ចិនធ្វើសកម្មភាពនោះ គឺជារបៀបដែលចិនតាមបែបគន្លងថ្មីប៉ុណ្ណោះ គឺជាការបង្កើនសកម្មភាពកាន់ខ្លាំងក្លា ដូចចាចំនួននៃការហ្វឹកហាត់យោធា ចំនួននៃនាវាតាមដែនសមុទ្រ ជាពិសេសជុំវិញកោះតៃវ៉ាន់។

គួរឲ្យដឹងដែរថាចាប់តាំងតែ ពីពេលមានដំណើរទស្សនកិច្ច ជាប្រវត្តិសាស្ត្ររបស់លោកប្រធានសភាអាមេរិក Nancy Pelosi រួចមកគេសង្កេតឃើញថា រដ្ឋាភិបាលក្រុងប៉េកាំង បានធ្វើការបង្កើនចំនួននៃសមយុទ្ធយោធា ព្រមទាំងបានកាត់ផ្តាច់នូវទំនាក់ទំនងយោធា ជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top