ព័ត៌មានអន្តរជាតិ

OPEC រំពឹង​ថា​នឹង​កាត់​បន្ថយ​ទិន្នផល ​នៅ​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ កំពុង​ធ្លាក់​ចុះ 

ព្រុចសែល៖ អង្គការ OPEC និងសម្ព័ន្ធមិត្តត្រូវបានគេរំពឹងថា នឹងកាត់បន្ថយផលិតកម្មនៅឯកិច្ចប្រជុំដែលបានគ្រោងទុកនៅថ្ងៃពុធ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។

ធនាគារដូចជា JPMorgan Chase បានប្រាប់ Bloomberg ឲ្យដឹងថា អង្គការត្រូវការកាត់បន្ថយទិន្នផលយ៉ាងហោចណាស់ ៥០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ (bpd) ដើម្បីរក្សាស្ថិរភាពតម្លៃប្រេងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ យោងតាម ​​Reuters ក្រុមនេះអាចប្រើវិធីសាស្រ្តកាន់តែលើសនេះ និងកាត់បន្ថយទិន្នផលលើសពី ១ លានបារ៉ែល bpd ។

កិច្ចប្រជុំនាពេលខាងមុខនៅទីស្នាក់ការរបស់អង្គការ OPEC នៅទីក្រុងវីយែន នឹងក្លាយជាការប្រមូលផ្តុំដោយផ្ទាល់ជាលើកដំបូងរបស់ក្រុមចាប់តាំងពីខែមីនាឆ្នាំ២០២០ ហើយអ្នកជំនាញទីផ្សារបានឲ្យដឹងថា OPEC + នឹងមិនហ៊ានកោះប្រជុំដោយផ្ទាល់នោះទេ លុះត្រាតែមានការកាត់បន្ថយដ៏ធំមួយនៅលើតុ។

លោក Helima Croft ប្រធានអ្នកយុទ្ធសាស្រ្តទំនិញនៅ RBC Capital Markets បានប្រាប់ Bloomberg ឲ្យដឹងថា “ខ្ញុំសង្ស័យថាពួកគេប្រហែលជាមិនចង់ទៅដោយផ្ទាល់ សម្រាប់ការផ្លាស់ប្តូរតូចតាចនោះទេ យើងពិតជាឃើញឱកាសដ៏សំខាន់ ដែលក្រុមអ្នកផលិតនឹងជ្រើសរើសការកាត់បន្ថយយ៉ាងច្រើន ដើម្បីព្យាយាមផ្តល់សញ្ញាថា ពិតជាមានការផ្លាស់ប្ដូរដ៏មានប្រសិទ្ធភាពនៅក្នុងទីផ្សារ” ៕ប្រែសម្រួល ឈូក បូរ៉ា

To Top