ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្រកាសឈ្មោះប្រទេសដែលស្ថិត នៅពីក្រោយការតវ៉ាប្រឆាំងខ្លាំងក្លាក្នុងប្រទេស

បរទេស៖មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ក្រោយព្រឹត្តិការណ៍តវ៉ាប្រឆាំងយ៉ាងខ្លាំងក្លានៅទូទាំងប្រទេសអស់រយៈពេលច្រើនសប្តាហ៍កន្លងមកនេះ បានចេញមកធ្វើការសេចក្តីថ្លែងការណ៍ជាលើកដំបូងនិងដោយបានប្រកាសអំពីឈ្មោះប្រទេសដែលស្ថិតនៅពីក្រោយផែនការនេះផងដែរ។

លោក Khamenei បានធ្វើការចោទប្រកាន់ថាសហរដ្ឋអាមេរិកនិងអ៊ីស្រាអ៊ែល គឺជាអ្នកដែលនៅពីក្រោយនៃផែនការរៀបចំ ដ៏អាក្រក់មួយនេះនិងដោយមានជំនួយកាំទ្រពីជនក្បត់ជាតិ របស់អ៊ីរ៉ង់ដែលកំពុងរស់នៅក្រៅប្រទេសផងដែរ។

លោកបានថ្លែងបែបនេះថា៖ខ្ញុំអាចនិយាយបានយ៉ាងច្បាស់ថា កុប្បកម្ម និងហេតុការណ៍អសន្តិសុខលើកនេះ គឺជាការរចនានិងរៀបចំឡើងដោយសហរដ្ឋអាមេរិក ជាមួយនឹងប្រទេសដែលកំពុង កាន់កាប់ដោយ របប Zionist ក្លែងក្លាយ និងអ្នកដែលត្រូវបានគេជួល។

គួរឲ្យដឹងដែរថាការតវ៉ាប្រឆាំងបានរីករាលដាលនៅតាមបណ្តាទីក្រុងនានា នៅទូទាំងប្រទេសអស់រយៈពេលជា ច្រើនសប្តាហ៍កន្លងមកហើយនៅក្រោយហេតុការណ៍ នៃការបាត់បង់ជីវិតរបស់ស្ត្រីវ័យ២២ឆ្នាំ ម្នាក់
នៅក្នុងមន្ទីរឃុំឃាំងដោយសារ តែនាងត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ថាបាន ស្លៀកពាក់មិនត្រឹមត្រូវតាមបែបប្រពៃណីរបស់ Hijab ៕

ប្រែសម្រួល៖ស៊ុនលី

To Top