ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាងថា ចាប់តាំងពីសង្គ្រាមឈ្លានពាន រុស្ស៊ីបាត់បង់រថក្រោះ និងរថពាសដែកជាង ៧៣០០គ្រឿង ខណៈកាំភ្លើងធំ និងយន្តហោះដ្រូនជាង ២៤០០គ្រឿង

គៀវ ៖ យោងតាមមន្ត្រីអ៊ុយក្រែន រុស្ស៊ីបានបាត់បង់រថក្រោះ រថពាសដែក និងយន្តហោះដ្រូនជាច្រើនគ្រឿង ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ នៃការប្រយុទ្ធគ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន អ៊ុយក្រែន Newsweek ។

នៅថ្ងៃអាទិត្យទី០២ ខែតុលា ក្រោយក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា រថក្រោះ ២៣គ្រឿង រថពាសដែក ២៦គ្រឿង កាំភ្លើងធំ ៨គ្រឿង និងយន្តហោះដ្រូន ៦គ្រឿង ត្រូវបានបំផ្លាញក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

យោងតាមទីក្រុងគៀវ ប្រទេសរុស្ស៊ីឥឡូវនេះ បានបាត់បង់រថក្រោះចំនួន ២៣៧៧គ្រឿង រថពាសដែកចំនួន ៤៩៧៥គ្រឿង កាំភ្លើងធំចំនួន ១៤០៥ គ្រឿង និងយន្តហោះដ្រូនចំនួន ១០១៥ គ្រឿង ចាប់តាំងពីសង្រ្គាមបាន ចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ។

ប្រភពបានបន្ថែមបុគ្គលិករុស្ស៊ីប្រហែល ៦០១១០ នាក់ត្រូវបានពលី ចាប់តាំងពី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងទ័ពរបស់លោក ឈ្លានពានអ៊ុយក្រែន។ ខណៈពេលដែលប្រទេសរុស្ស៊ី បានបាត់បង់ចំនួនទាហាន និងឧបករណ៍យ៉ាងច្រើន តួលេខត្រឹមត្រូវមួយ គឺពិបាកក្នុងការផ្ទៀងផ្ទាត់ណាស់៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top