បរទេស៖ អតីតមន្ត្រីរបស់ CIA អាមេរិកម្នាក់ដែលមាន ឈ្មោះថាលោក John Culver កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើងបែបថាប្រទេសចិន គឺមិនមានបានត្រៀមលក្ខណៈ ក្នុងការលុកលុយទៅលើកោះតៃវ៉ាន់ ដូចទៅនឹងការលើកឡើងមួយចំនួន របស់អ្នកវិភាគឡើយ។
លោកបន្តថាដើម្បីអាចត្រៀមខ្លួន ក្នុងការវាយលុយលើកោះតៃវ៉ាន់ កងកម្លាំងប្រទេសចិន ត្រូវតែដើរលើជំហ៊ានដ៏ច្បាស់លាស់មួយ ដែលប្រាកដណាស់នឹងមិនអាច លាក់ពីភ្នែករបស់លោកខាងលិច បានឡើយដូច្នេះមកដល់ពេលនេះ ចិនគឺគ្មានសញ្ញាណាមួយ នៅឡើយដើម្បីបើកប្រតិបត្តិការ។
លោកបន្ថែមថា៖ ប្រសិនបើចិនសម្រេចចិត្ត ក្នុងការធ្វើសង្គ្រាមជាមួយនឹង កោះតៃវ៉ាន់ពិតមែននោះ យុទ្ធសាស្ត្រឬសកម្មភាពនានា របស់ចិននឹងអាចបង្ហាញយ៉ាងច្បាស់ ដោយមិនអាចគេចវេសបានពី បណ្តាប្រទេសលោកខាងលិចឡើយ។ គួរឲ្យដឹងដែរថា លោក Culver គឺជាមន្ត្រី CIA ចូលនិវត្តធ្លាប់បម្រើការងារ ឲ្យភ្នាក់ងារសំងាត់នេះ កាលពីឆ្នាំ២០២០ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
