ម៉ូស្គូ៖ សភាជាន់ខ្ពស់របស់រុស្ស៊ី ក្រុមប្រឹក្សាសហព័ន្ធកាលពីថ្ងៃអង្គារបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីការចូលជាសមាជិករបស់តំបន់ Donetsk, Lugansk, Zaporizhzhia និង Kherson ទៅកាន់ប្រទេសរុស្ស៊ី។
សមាជិកព្រឹទ្ធសភា បានបោះឆ្នោតជាឯកច្ឆ័ន្ទលើច្បាប់នេះ ក្នុងសម័យប្រជុំពេញអង្គ។ កាលពីថ្ងៃចន្ទ សភាជាន់ទាបរបស់រុស្ស៊ី គឺរដ្ឋ Duma បានផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ ។
ពិធីមួយត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ នៅក្នុងវិមានក្រឹមឡាំង សម្រាប់ការចុះហត្ថលេខាលើសន្ធិសញ្ញា ដើម្បីបញ្ចូលតំបន់ Donetsk, Lugansk, Zaporizhzhia និង Kherson ទៅក្នុងសហព័ន្ធរុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា
