ព័ត៌មានអន្តរជាតិ

លោក ពូទីន ចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ បញ្ចប់ការកាន់កាប់ ដីអ៊ុយក្រែន ខណៈការខាតបង់ របស់កងកម្លាំងរុស្ស៊ី នៅសមរភូមិ នៅតែបន្តកើនឡើង

បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ចប់ការបញ្ចូលតំបន់ចំនួនបួន ដែលកាន់កាប់ដោយផ្នែកអ៊ុយក្រែន កាលពីថ្ងៃពុធជាមួយនឹងច្បាប់ និងក្រឹត្យដែលបានចុះហត្ថលេខា ខណៈដែលការខាតបង់ របស់កងកម្លាំងរបស់លោក នៅលើសមរភូមិ នៅតែបន្តកើនឡើង។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា តំបន់ Donetsk និង Luhansk នៅភាគខាងកើតអ៊ុយក្រែន ក៏ដូចជាតំបន់ Zaporizhzhia ភាគខាងត្បូង និង Kherson ត្រូវបាន “ទទួលយកទៅក្នុងសហព័ន្ធរុស្ស៊ី ស្របតាមច្បាប់រដ្ឋធម្មនុញ្ញសហព័ន្ធ” យោងតាមច្បាប់ទាំងបួន។

លោកពូទីនបានបញ្ជូនសេចក្តីព្រាងច្បាប់ធម្មនុញ្ញទៅសមាជិកសភាភ្លាមៗបន្ទាប់ពីតំបន់ទាំងបួនបានធ្វើប្រជាមតិដែលត្រូវបានច្រានចោលដោយរដ្ឋាភិបាលទីក្រុងគៀវ និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនថា ជាការបោកប្រាស់កាលពីខែមុន។

សភាទាំងពីរ នៃសភារុស្ស៊ីបានអនុម័តច្បាប់ របស់លោកពូទីនជាឯកច្ឆ័ន្ទក្នុងសប្តាហ៍នេះ។ នៅក្នុងក្រឹត្យចំនួនប្រាំបី ដាច់ដោយឡែកពីគ្នា លោក ពូទីន បានផ្តល់សច្ចាប័នលើសន្ធិសញ្ញា ទទួលស្គាល់ជាផ្លូវការ នូវតំបន់ដែលបានបញ្ចូលទាំងបួន ជាប្រធានបទរបស់រុស្ស៊ី ហើយបានដាក់ឈ្មោះមេដឹកនាំ បច្ចុប្បន្នរបស់ពួកគេថាជា “អភិបាលស្តីទី” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top