ព័ត៌មានអន្តរជាតិ

ទាហានអ៊ុយក្រែន កំពុងធ្វើការវាយប្រហារ ដោយកាំភ្លើងធំ ទៅលើទីក្រុង ដែលទើបដាក់បញ្ចូល ក្នុងប្រទេសរុស្ស៊ី

បរទេស៖ ទាហានអ៊ុយក្រែនកំពុងធ្វើការវាយប្រហារ ដោយកាំភ្លើងធំ ទៅលើទីក្រុង Energodar ក្នុងតំបន់ Zaporozhye ដែលជាខេត្តមួយ ក្នុងចំណោមខេត្តចំនួនបួន ដែលទើបដាក់បញ្ចូល ក្នុងប្រទេសរុស្ស៊ី។ អភិបាលស្តីទីលោក Yevgeny Balitsky បាននិយាយកាលពីថ្ងៃពុធ ដោយចោទប្រកាន់ទីក្រុងគៀវ ពីការព្យាយាមធ្វើឱ្យ មានជីវិតមិនអាចទ្រាំទ្រ បានសម្រាប់អ្នកស្រុកនៅតំបន់នោះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Balitsky បានប្រាប់ទូរទស្សន៍រុស្ស៊ីកាលពីថ្ងៃពុធថា “សត្រូវបានផ្តោតលើការបាញ់ផ្លោង ទៅលើរោងចក្រថាមពល [ឧស្ម័ន] របស់យើង ដើម្បីបង្អាក់ការរៀបចំរបស់យើងសម្រាប់រដូវរដូវរងា ហើយដើម្បីបង្ហាញថា អាជ្ញាធរមិនមានសមត្ថភាព ក្នុងការកំដៅទីក្រុងនោះទេ” ។

លោកជឿថា ទីក្រុងគៀវមានបំណង “បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យ [Energodar] មិនអាចរស់នៅបាន” ។ លោក​បាន​ទទូច​ថា រដ្ឋាភិបាល​អ៊ុយក្រែន ​ចង់​គ្រប់គ្រង​តំបន់​នេះ​ឡើង​វិញ ប៉ុន្តែ​មិន​ចង់​ឲ្យ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ​នៅ​ដដែល។

ផ្ទាំងពាណិជ្ជកម្ម

លោក Balitsky បាននិយាយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ មានការវាយប្រហារដោយកាំភ្លើងធំជាង ៤០ មកលើ និងជុំវិញទីក្រុង ដោយមានការបាញ់ផ្លោងមួយចំនួនធ្វើឡើងក្នុងលក្ខណៈវឹកវរ។

លោកបានអះអាងថា កាំភ្លើងធំរបស់អ៊ុយក្រែន ហាក់ដូចជាមិនខ្វល់ពីការជ្រើសរើស គោលដៅ ដែលមានតម្លៃខ្ពស់នោះទេ ហើយបានចំណាយអាវុធ ដែលមានតម្លៃថ្លៃ ដែលផ្តល់ដោយសហរដ្ឋអាមេរិក ដើម្បីបង្កការខូចខាតតិចតួច៕

ប្រែសម្រួល៖ ណៃ តុលា

To Top