បរទេស៖ អតីតមន្ត្រីជាន់ខ្ពស់ នៅក្រសួងការពារជាតិ លោក John Bolton កាលពីថ្ងៃពុធម្សិលមិញនេះ បានលើកឡើងអំពី ដំណោះស្រាយមួយ សម្រាប់សហរដ្ឋអាមេរិក ដើម្បីអាចទទួលបានជោគជ័យ តាមផែនការ នៅក្នុងតំបន់អឺរ៉ុប ក្នុងរយៈពេលដ៏យូរខាងមុខនោះ គឺតាមរយៈការជួយផ្លាស់ប្តូរ របបដឹកនាំ របស់រុស្សីប៉ុណ្ណោះ។
លោកអតីតមន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមទៀតតាមរយៈនេះ អាមេរិកត្រូវតែផ្គត់ផ្គង់ និងជួយគាំទ្រ លើគ្រប់រូបភាពទៅឲ្យក្រុមប្រឆាំង របស់រុស្សីដើម្បីអាច ប្រមូលផ្តុំគ្នាក្នុងការប្រឆាំង និងទំលាក់លោកប្រធានាធិបតីរុស្សី Vladimir Putin ចេញពីតំណែងបាន។
លោក Boloton បាននិយាយបែបនេះថា៖ គ្មានដំណោះស្រាយដ៏ល្អ សម្រាប់សន្តិភាពអឺរ៉ុប និងសន្តិសុខរបស់អឺរ៉ុប បានដោយមិនមានការផ្លាស់ប្តូរ របបដឹកនាំ របស់រុស្សីនោះទេ។ លោក Putin ត្រូវតែចាកចេញហើយអាមេរិក ត្រូវតែជួយផ្លាស់ប្តូរនិងពាក់ព័ន្ធ ច្រើនជាងនេះ សម្រាប់កិច្ចការងារជំនួសតំណែង របស់លោក Putin៕
ប្រែសម្រួល៖ស៊ុនលី