ព័ត៌មានអន្តរជាតិ

លោក Putin ប្រកាសប្តូរការគ្រប់គ្រងរោងចក្រនុយក្លេអ៊ែរ ធំបំផុតរបស់អ៊ឺរ៉ុប មកឲ្យរុស្សីវិញ

បរទេស៖ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសចេញបញ្ជាឲ្យមាន ការរៀបចំក្រុមការងារគ្រប់គ្រង រោងចក្រនុយក្លេអ៊ែរ Zaporozhye ដែលជារោងចក្រ ធំបំផុតរបស់អឺរ៉ុបនោះ មកស្ថិតនៅក្រោមការដឹកនាំរបស់រុស្សីវិញ។

ការប្រកាសដែលបានបញ្ជាក់ថារោងចក្រនុយក្លេអ៊ែរ នេះនឹងប្តូរមកស្ថិតនៅក្រោមការប្រតិបត្តិ និងដំណើរការរបស់ក្រុមហ៊ុនចំណុះឲ្យរដ្ឋរបស់រុស្សីវិញគឺក្រុមហ៊ុន Rosatomប៉ុន្តែ នឹងបន្តដំណើរការជា ធម្មតាក្រោមអជ្ញាបណ្ណរបស់អ៊ុយក្រែនរហូតដល់ពេលដែលរុស្សី បានរៀបចំកិច្ចការងារនេះ រួចរាល់នឹងប្តូរជំនួសមកវិញ។

គួរឲ្យដឹងដែរថាការប្រកាសនេះ បានធ្វើឡើងនៅក្រោយពេលដែលរដ្ឋាភិបាល ទីក្រុងមូស្គូបាន ប្រកាសដាក់ បញ្ចូល រដ្ឋឯករាជ្យចំនួន៤ដែលបានបោះឆ្នោតធ្វើប្រជាមតិដើម្បីចុះចូលស្ថិត នៅក្រោមការដឹកនាំរបស់រុស្សី ជំនួសឲ្យអ៊ុយក្រែន ដែលរដ្ឋទាំងនោះមានដូចជា Donetsk, Lugansk, Zaporozhye និង Kherson៕

ប្រែសម្រួល៖ស៊ុនលី

To Top