ព័ត៌មានអន្តរជាតិ

សមាជិកសភា ជាន់ខ្ពស់រុស្ស៊ី អំពាវនាវសាជាថ្មី ឲ្យអ៊ុយក្រែន ត្រឡប់ចូលតុចរចា

បរទេស៖ ប្រធានក្រុមប្រឹក្សាសហព័ន្ធ រុស្ស៊ី លោកស្រី Valentina Matvienko កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការអំពាវនាវ ទៅកាន់សភាជាតិ របស់អ៊ុយក្រែន សាជាថ្មី ក្នុងការត្រឡប់មកតុចរចាវិញភ្លាម ដើម្បីពិភាក្សាគ្នា អំពីបញ្ហាសន្តិភាព រវាងប្រទេសទាំងពីរ។

សំណើរនេះ ត្រូវបានធ្វើឡើងនៅអំឡុង នៃកិច្ចប្រជុំថ្នាក់សភា របស់ប្រទេស G20 ដែលកំពុងប្រារព្ធឡើង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលក្នុងនោះភាគីខាងអ៊ុយក្រែន ក៏ត្រូវបានគេអញ្ជើញ ឲ្យចូលរួមដើម្បីជាភ្ញៀវកិត្តិយស ផងដែរ ទោះបីជាមិនមានជាសមាជិករបស់ G20 ក្តី។

លោកស្រី Matvienko បានថ្លែងបែបនេះថា៖ អនុញ្ញាតិឲ្យពួកយើងជាសភាជាតិ របស់រុស្ស៊ី និងសភាជាតិរបស់អ៊ុយក្រែន អង្គុយតុចរចាជាមួយគ្នា នៅថ្ងៃដោយប្រើប្រាស់ ទំរង់នៃកិច្ចប្រជុំរបស់ G20 ថ្នាក់សភាហើយធ្វើយ៉ាងណា ដើម្បីអាចស្វែងយល់អំពី គ្នាទៅវិញទៅមក និងអាចឈានទៅដល់ការដោះស្រាយ បញ្ហាជម្លោះ ដោយសន្តិវិធី៕

ប្រែសម្រួល៖ស៊ុនលី

To Top