ព័ត៌មានអន្តរជាតិ

លោក​ Putin៖ អត្រាអតិផរណា របស់រុស្ស៊ី កំពុងបន្តធ្លាក់ចុះ

បរទេស៖ ប្រធានាធិបតីរុស្សីលោក Vlardimir Putin កាលពីថ្ងៃព្រហស្បិត៍ម្សិលមិញនេះ បានថ្លែងប្រកាសនៅឯកិច្ចប្រជុំ ស្តីពីបញ្ហាសេដ្ឋកិច្ចមួយ នៅក្នុងប្រទេសថា បញ្ហាអតិផរណា របស់រុស្ស៊ី កំពុងធូរស្រាល ខណៈដែល
អត្រារបស់វា បានចាប់ផ្តើមធ្លាក់ចុះ និងកើនឡើងយឺតយ៉ាវ មកត្រឹមតែ១៣,៥ភាគរយប៉ុណ្ណោះ កាលពីសប្តាហ៍កន្លងទៅ។

លោក Putin ក៏បានថ្លែងអំពីអត្រាអតិផរណា នៅតាមបណ្តាប្រទេសមួយចំនួន ក្នុងទ្វីបអឺរ៉ុបផងដែរ ដែលវាបានកំពុងបន្តកើនឡើង យ៉ាងខ្លាំងក្លា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលក្នុងនោះអឺរ៉ុប ទាំងមូលមាន១០ភាគរយ អាល្លឺម៉ង់មាន១០,៩ភាគរយ ហូឡង់់មាន១៧,១ភាគរយ ឡាតវៀមាន២២,៤ភាគរយ លីទុយនេស៊ីមាន២២,៥ភាគរយ ជាដើម។

គួរឲ្យដឹងដែរថា អត្រាអតិផរណារបស់រុស្ស៊ី បានបន្តកើនឡើង តាំងតែពីចុងខែកុម្ភៈ បន្ទាប់ពីបានទទួលរងនូវទណ្ឌកម្ម ជាបន្តបន្ទាប់ពីសំណាក់បណ្តាប្រទេសលោកខាងលិច ហើយវាបានឡើងដល់ចំណុចកំពូល កាលពីខែមេសា ដល់ទៅ១៧,៨៣ភាគរយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី សកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដែលបន្តដំណើរការល្អ នៅទូទាំងប្រទេសព្រមទាំង ភាពរឹងម៉ាំ នៃរូបិយវត្ថុរូបល Ruble ផងបានធ្វើឲ្យអត្រាអតិផរណា របស់រុស្ស៊ី បានធ្លាក់ចុះបន្តិចម្តងមកត្រឹមតែ ១៣,៧១ភាគរយប៉ុណ្ណោះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top