ព័ត៌មានអន្តរជាតិ

លោក Putin និងលោក Zelensky នឹងចូលរួមកិច្ចប្រជុំ G20 នៅឥណ្ឌូនេស៊ី

បរទេស៖ យោងតាមរយៈការបញ្ជាក់ ដោយមន្ត្រីការទូតម្នាក់របស់ឥណ្ឌូនេស៊ី ទៅកាន់កាសែតរបស់សហភាពអារ៉ាប់ បានឲ្យដឹងថាប្រធានាធិបតីរុស្សីលោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky នឹងត្រូវធ្វើដំណើរទៅកាន់កោះបាលី ដើម្បីចូលរួមកិច្ចប្រជុំ G20 នាខែវិច្ឆិកា ខាងមុខនេះ។

ប្រសិនមិនមានអ្វីប្រែប្រួលទេ នោះកិច្ចប្រជុំនេះនឹងក្លាយទៅជាព្រឹត្តិការណ៍ដំបូង ដែលមេដឹកនាំទាំងពីរនឹងជួបគ្នា ដោយផ្ទាល់គិតចាប់តាំងតែពីពេលដែលរុស្សី បានបើកប្រតិបត្តិការពិសេសនៅក្នុងប្រទេសអ៊ុយក្រែន។

អគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅក្នុងសហភាពអារ៉ាប់រូម លោក Husain Bagis បានបញ្ជាក់ប្រាក់កាសែត The Nation កាលពីថ្ងៃសុក្រម្សិលមិញនេះថា៖ ភាគីទាំងពីររុស្សី និងអ៊ុយក្រែនគឺពិតជាបានព្រមព្រៀងរួចរាល់ហើយ ដើម្បីចូលរួមព្រឹត្តិការណ៍នេះ។

ប្រែសម្រួល៖ស៊ុនលី

To Top