ព័ត៌មានអន្តរជាតិ

ទីក្រុងជាច្រើន របស់រុស្ស៊ី សម្រេចចិត្តលុបចោល ការអបអរពិធីបុណ្យចូលឆ្នាំ

បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com នៅថ្ងៃនេះបានឲ្យដឹងថាទីក្រុងជាច្រើន នៅក្នុងប្រទេសរុស្ស៊ី និងតំបន់ចំនួន៣ផ្សេងទៀត បានប្រកាសក្នុងការលុបចោលឬ កំណត់នៃពិធីអបអរបុណ្យចូលឆ្នាំ នៅខែធ្នូ ខាងមុខនេះ ដោយសារតែជម្លោះ ដែលកំពុងអូសបន្លាយរវាងរដ្ឋាភិបាល ក្រុងគៀវនិងទីក្រុងមូស្គូ។

មន្ត្រីក្នុងស្រុក បានប្រកាសថានឹងបង្វិលលុយ ដែលត្រៀមសម្រាប់រៀបចំ កម្មវិធីអបអរ ទៅជាលុយជំនួយសម្រាប់ជួយគាំទ្រយោធា និងកងកម្លាំងយោធាថ្មីៗ របស់រុស្ស៊ី និងទៅនឹងផ្នែកមួយនៃ
ការចល័តទ័ពថ្មី ផងដែរ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះ ពលរដ្ឋរុស្ស៊ី ប្រមាណជា២០ម៉ឺននាក់បន្ថែមទៀត ដែលនឹងត្រៀមខ្លួន ដើម្បីចូលបម្រើទ័ព នៅត្រឹមថ្ងៃទី៤ ខែតុលា កន្លងមកនេះ គឺជាផ្នែកមួយនៃការប្រកាស
ចល័តទ័ពបន្ថែម ដោយរដ្ឋាភិបាលទីក្រុងមូស្គូ ខណៈដែលកាលពីថ្ងៃទី២១ ខែកញ្ញា កន្លងមកប្រធានាធិបតីរុស្សី លោក Vladimir Putin ធ្លាប់បានប្រកាស ហើយអំពីកិច្ចការងារនេះ ដែលក្នុងនោះចំនួនយោធាថ្មី ដែលរុស្សី ចង់បានមានទៅដល់ ៣០ម៉ឺននាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top