បរទេស៖ រថយន្តត្រាក់ទ័រថ្មីមួយគ្រឿង ត្រូវបានគេជឿជាក់ថា បានក្លាយទៅជាកាដូ សម្រាប់ថ្ងៃបុណ្យខួបកំណើត របស់ប្រធានាធិបតីរុស្សី លោក Vladimir Putin នៅក្នុងថ្ងៃ ដែលគាត់ឈាន ចូលវ័យ៧០ឆ្នាំ។

ទូរទស្សន៍ BBC នៅថ្ងៃនេះបានសរសេរថាកាដូ ដែលត្រូវបានផ្តល់ឲ្យ ដោយសម្ព័ន្ធមិត្ត ជាមេដឹកនាំបេឡារូស លោក Alexander Lukashenko ដែលកំពុងបំពេញទស្សនកិច្ច នៅក្នុងទីក្រុង St Petersburg ផងដើម្បី ជួបពិភាក្សាគ្នា។

គួរឲ្យដឹងដែរថាលោក Lukashenko ដែលជាមេដឹកនាំឡើង កាន់អំណាចយូរជាងលោក Putin ផងនោះតាំងតែពីឆ្នាំ១៩៩៤ ក៏កំពុងជាប់ទណ្ឌកម្ម របស់លោកខាងលិច ជាច្រើនផងដែរ ហើយកាដូលើកនេះ មិនត្រឹមតែក្នុងនាម ជាប្រទេសធ្លាប់ស្ថិតក្រោម ការដឹកនាំរបស់សហភាពសូវៀតផង និងជាមិត្តដ៏ជិតស្និទ្ធ របស់លោក Putin ខណៈដែលត្រាក់ទ័រ គឺជាផលិតផល តំណាងឲ្យ
រថយន្តដែលផលិត ក្នុងប្រទេសបេឡារូស៕
ប្រែសម្រួល៖ស៊ុនលី
