ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី បានដកស្រង់សម្តីមន្ត្រីប្រឆាំងភេរវកម្មដែលលើកឡើងថា គ្រាប់បែករថយន្ដបានដួលរលំផ្នែកនៃស្ពានតែមួយគត់ ដែលតភ្ជាប់ពីប្រទេសរុស្ស៊ី ទៅដែនដីឧបសម្ព័ន្ធនៃគ្រីមៀកាលពីព្រឹកថ្ងៃសៅរ៍នេះ។
ការផ្ទុះនេះបានបង្កឱ្យមានអគ្គីភ័យ ឆាបឆេះរថភ្លើងលើផ្នែកផ្លូវដែកនៃស្ពាន ដោយរូបភាព និងវីដេអូត្រូវបានបង្ហោះនៅលើបណ្តាញសង្គមបង្ហាញពីអណ្តាតភ្លើង និងផ្សែងខ្មៅហុយចេញពីរថយន្តដឹកប្រេងជាច្រើន។
ប្រភពបានឲ្យដឹងថា “ថ្ងៃនេះនៅម៉ោង ៦ព្រឹកនៅលើផ្នែករថយន្តនៃស្ពានគ្រីមៀ ពីចំហៀងនៃឧបទ្វីប Taman ឡានដឹកទំនិញត្រូវបានបំផ្ទុះ ដែលបណ្តាលឱ្យឆេះធុងប្រេងចំនួន ៧ធុងដែលកំពុងឆ្ពោះទៅឧបទ្វីបគ្រីមៀ”។
ស្ពានផ្លូវ និងផ្លូវដែក គឺជាតំណភ្ជាប់ដ៏សំខាន់សម្រាប់រុស្ស៊ី ក្នុងការបញ្ជូនសម្ភារៈយោធា និងការពង្រឹងដល់កងទ័ព ដែលកំពុងប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងកម្លាំងរបស់លោក ចូលលុកលុយប្រទេសកាលពីខែកុម្ភៈ។
ការផ្ទុះនេះកើតឡើង ចំពេលដែលការវាយលុក របស់អ៊ុយក្រែន នៅភាគខាងកើត និងខាងត្បូង ហើយប៉ុន្មានថ្ងៃបន្ទាប់ពីលោក ពូទីន បានប្រកាសពីការបញ្ចូលតំបន់ជម្លោះរបស់រុស្ស៊ី នៅក្នុងតំបន់ចំនួន៤ បន្ថែមទៀតនៅក្នុងប្រទេសអ៊ុយក្រែន រួមមានតំបន់ Donetsk, Luhansk, Zaporizhzhia និង Kherson ៕
ប្រែសម្រួល ឈូក បូរ៉ា