បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ប្រតិកម្មរបស់អ៊ុយក្រែនចំពោះការបំផ្ទុះបំផ្លាញស្ពាននៅតំបន់គ្រីមៀ គឺនិយាយអំពី “ធម្មជាតិរបស់ភេរវករ” នៃការដឹកនាំរបស់ខ្លួន។ ស្ពាននេះត្រូវបានបិទសម្រាប់ការធ្វើចរាចរណ៍បន្ទាប់ពីរថយន្តដឹកទំនិញ ត្រូវបានបំផ្ទុះឡើងកាលពីព្រឹកថ្ងៃសៅរ៍។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Zakharova បានសរសេរនៅលើ Telegram ប៉ុន្មានម៉ោងបន្ទាប់ពីការបំផ្ទុះនេះថា “ប្រតិកម្មនៃរបបទីក្រុងគៀវ ចំពោះការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជាការ ផ្តល់សក្ខីកម្មដល់ធម្មជាតិនៃភេរវករ”។
មន្ត្រីអ៊ុយក្រែន បានបញ្ឈប់ការអះអាងទទួលខុសត្រូវ ចំពោះការផ្ទុះនេះ ប៉ុន្តែជំនួយការរបស់ប្រធានាធិបតី Vladimir Zelensky លោក Mikhail Podoliak បានព្រមាននៅលើ Twitter មុននេះថា អ្វីដែលបានកើតឡើង នៅឯស្ពានដែលមានឈ្មោះថា ស្ពាន Kerch គឺ “គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ” ។
ក្រសួងការពារជាតិអ៊ុយក្រែន ក៏បានបង្ហោះលើ Twitter ថា “មីស៊ីលនាំផ្លូវ Moskva និងស្ពាន Kerch ដែលជានិមិត្តសញ្ញាដ៏ល្បីពីរនៃអំណាចរុស្ស៊ីនៅ Crimea អ៊ុយក្រែន បានដួលរលំ។ តើមានអ្វីកើតឡើងនៅពេលបន្ទាប់, russkies [រុស្ស៊ី]?
នាវាចម្បាំងសមុទ្រខ្មៅរបស់រុស្ស៊ី Moskva បានលិចនៅឆ្នេរសមុទ្រ Odessa កាលពីខែមេសា។ យោងតាមទីក្រុងម៉ូស្គូ អគ្គីភ័យបានឆាបឆេះឡើងលើនាវានោះ បណ្តាលឱ្យមានការផ្ទុះគ្រាប់រំសេវ តែ ទោះជាយ៉ាងណា ទីក្រុងគៀវបានអះអាងថា បានវាយប្រហារលើនាវានោះ៕
ប្រែសម្រួលៈ ណៃ តុលា