ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ប្រកាសបញ្ជូនប្រព័ន្ធការពារអាកាស IRIS-T ជូនអ៊ុយក្រែន

បរទេស៖ទីភ្នាក់ងារចិន ស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាប្រទេសអាល្លឺម៉ង់បានចាប់ផ្តើមធ្វើការ បញ្ជូនប្រព័ន្ធការពារដែនអាកាសប្រភេទ IRIS-T ចំនួន៤គ្រឿង មកឲ្យប្រទេសអ៊ុយក្រែន ដើម្បីពង្រឹងប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែន ក្នុងពេលដែលរុស្សីបានបើកការវាយប្រហារដោយមីស៊ីល ជាបន្តបន្ទាប់នាពេល កន្លងមកនិងពេលថ្មីៗនេះ។

កាលពីព្រឹកថ្ងៃចន្ទរុស្សី បានបើកការវាយប្រហារដោយមីស៊ីល សាជាថ្មីទៅលើទីក្រុងគៀវនិងបណ្តាទីក្រុង ផ្សេងទៀតដែលនេះបានបង្ហាញថាអ៊ុយក្រែន ពិតជាត្រូវការប្រព័ន្ធ ការពារដែនអាកាសចាំបាច់បំផុតនៅពេលនេះ និងគឺជាអ្វីដែលក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់លើបណ្តាញសង្គម។

ទោះបីជាយ៉ាងណាក្តីគេមិនអាចបញ្ជាក់លំអិតថា ប្រព័ន្ធអាកាសទាំងនោះនឹងត្រូវបញ្ជូនមកដល់ប្រទេសអ៊ុយក្រែន នៅពេលណានោះទេ។ IRIS-T SLM ប្រព័ន្ធការពារដែនអាកាស ដែលបាញ់ចេញពីដីគោកមានសមត្ថភាពអាច បាញ់បំផ្លាញយន្តហោះចម្បាំងឧទ្ធម្ភាគចក្រគ្រាប់មីស៊ីលដ្រូន ព្រមទាំងមីស៊ីលប្រឆាំងរ៉ាដាផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top