ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានអាមេរិក និងអឺរ៉ុប មិនត្រូវពាក់ព័ន្ធបញ្ហានុយក្លេអ៊ែរ ទៅនឹងបញ្ហាផ្ទៃក្នុងឡើយ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានធ្វើការព្រមានសាជាថ្មីម្តងទៀត ទៅលើសហរដ្ឋអាមេរិក និងអឺរ៉ុបមិនត្រូវលូកដៃ នៅក្នុងកិច្ចការងារផ្ទៃក្នុង របស់អ៊ីរ៉ង់ឡើយខណៈដែលកំពុងបន្ត ការចរចាគ្នាលើបញ្ហា នុយក្លេអ៊ែរនៅឡើយនោះ។

មន្ត្រីអ្នកនាំពាក្យរូបនេះបានបន្តទៀតថា៖ ពួកយើងជឿជាក់ថា បញ្ហាផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់ គឺពាក់ព័ន្ធតែជាមួយនឹង រដ្ឋាភិបាលរបស់អ៊ីរ៉ង់ និងពលរដ្ឋរបស់អ៊ីរ៉ង់ប៉ុណ្ណោះ ហើយពួកយើងមិនអនុញ្ញាតិឲ្យ អ្នកដទៃណាមួយមកចូលរួមប៉ះពាល់ និងពាក់ព័ន្ធលើកិច្ចការងារផ្ទៃក្នុងរបស់អ៊ីរ៉ង់។

គួរឲ្យដឹងដែរថា កិច្ចព្រមព្រៀងដើម្បីធ្វើឲ្យ រស់ឡើងវិញនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ឬហៅថា JCPOA បានចាប់ផ្តើមធ្វើឡើងតាំងតែ ពីខែមេសាឆ្នាំ២០២១ មកម្ល៉េះក្នុងទីក្រុង Vienna ប៉ុន្តែបានបន្ត ផ្អាករហូតមកដល់ខែមិនាឆ្នាំនេះ ដោយសារបញ្ហាគោលនយោបាយ មិនត្រូវគ្នារវាងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងរដ្ឋាភិបាលក្រុងតេហរ៉ង់ ហើយកិច្ចប្រជុំចុងក្រោយបាន ធ្វើឡើងនៅក្នុងប្រទេសអូស្ត្រាលី កាលពីដើមខែសីហាមកម្ល៉េះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top