ព័ត៌មានអន្តរជាតិ

អីយ៉ា! រុស្ស៊ី និងអ៊ីរ៉ង់ នឹងតភ្ជាប់បណ្តាញ ប្រើប្រាស់កាតធនាគាររវាងប្រទេសទាំងពីរ នៅប៉ុន្មានខែដ៏ខ្លីខាងមុខ 

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ថា លោក Ehsan Khandouzi រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអ៊ីរ៉ង់ បានថ្លែងកាលពីថ្ងៃចន្ទថា បណ្តាញកាតធនាគារនៃប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី នឹងត្រូវបានតភ្ជាប់ដោយក្តីសង្ឃឹមថាក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ នេះបើយោងតាមគេហទំព័រព័ត៌មាន Hamshari Online បានផ្សាយដូច្នេះ ។“ការចរចាដ៏ល្អត្រូវបានធ្វើឡើងរវាងធនាគារកណ្តាលអ៊ីរ៉ង់ និងរុស្ស៊ី ហើយខ្ញុំសង្ឃឹមថា ការតភ្ជាប់រវាងបណ្តាញធនាគារក៏ដូចជាការតភ្ជាប់រវាងបណ្តាញនៃ (ប្រព័ន្ធទូទាត់ជាតិរបស់អ៊ីរ៉ង់) Shetab និង (ធនាគាររុស្ស៊ី) Mir ។ កាតនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ទៅ៣ខែខាងមុខ” លោក Khandouzi ត្រូវបានដកស្រង់សម្តីដែលបានលើកឡើងយ៉ាងដូច្នេះ ។

លោកបានថ្លែងថា ការតភ្ជាប់បណ្តាញធនាគារនៃប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី នឹងធ្វើឱ្យមានភាពងាយស្រួលសម្រាប់ប្រតិបត្តិករសេដ្ឋកិច្ចក្នុងការធ្វើអាជីវកម្ម ហើយអ្នកទេសចរក៏អាចប្រើប្រាស់បណ្តាញធនាគារនេះបានផងដែរ ៕

To Top