ព័ត៌មានអន្តរជាតិ

រដ្ឋចំនួន១៤ ត្រូវបានបោះឆ្នោតចូលក្នុង ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ថា មហាសន្និបាតអង្គការ សហប្រជាជាតិកាលពីថ្ងៃអង្គារ បានជ្រើសរើសរដ្ឋចំនួន១៤ ចូលទៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីបន្តសមាជិកដែលបានចាកចេញ ។

តាមរយៈសន្លឹកឆ្នោតសម្ងាត់ អាល់ហ្សេរី ម៉ារ៉ុក អាហ្វ្រិកខាងត្បូង ស៊ូដង់ (សម្រាប់អាហ្វ្រិក) បង់ក្លាដែស កៀហ្ស៊ីស៊ីស្ថាន ម៉ាល់ឌីវ វៀតណាម (សម្រាប់អាស៊ីប៉ាស៊ីហ្វិក) ហ្ស៊កហ្ស៊ី រូម៉ានី (សម្រាប់អឺរ៉ុបខាងកើត) ឈីលី កូស្តារីកា (សម្រាប់អាមេរិកឡាទីន និងការាបៀន) ប៊ែលហ្ស៊ិក អាល្លឺម៉ង់ (សម្រាប់អឺរ៉ុបខាងលិច និងរដ្ឋផ្សេងទៀត) ត្រូវបានបោះឆ្នោតជ្រើសរើស សម្រាប់អាណត្តិរយៈពេល៣ឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ។

ក្នុងចំណោមរដ្ឋទាំង១៤នេះ Susan និងអាល្លឺម៉ង់ ត្រូវបានបោះឆ្នោតជ្រើសរើស សម្រាប់អាណត្តិទី២ជាប់ៗគ្នា ។

ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ គឺជាស្ថាប័នអន្តររដ្ឋាភិបាល ដែលទទួលខុសត្រូវក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សជុំវិញពិភពលោក ។

អង្គការមានសមាជិកចំនួន ៤៧នាក់ ដែលប្រហែល ១/៣ ត្រូវបានជំនួសជារៀងរាល់ឆ្នាំ ដូច្នេះសមាជិកក្រុមប្រឹក្សានេះ បម្រើឱ្យជាប់អាណត្តិរយៈពេល៣ឆ្នាំ ដើម្បីជាប្រយោជន៍បន្តទៀត ។

គួរបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាមិនមានសិទ្ធិ សម្រាប់ការបោះឆ្នោតឡើងវិញភ្លាមៗ បន្ទាប់ពីអាណត្តិ២ជាប់គ្នា ។

អាសនៈនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិត្រូវបាន បែងចែកតាមមូលដ្ឋានក្រុមក្នុងតំបន់ ១៣អាសនៈនីមួយៗសម្រាប់អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិកចំនួន៨ សម្រាប់អាមេរិកឡាទីន និងការាបៀន ចំនួន៧ សម្រាប់អឺរ៉ុបខាងលិច និងរដ្ឋផ្សេងទៀត ចំនួន៦ សម្រាប់អឺរ៉ុបខាងកើត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top