ព័ត៌មានអន្តរជាតិ

Update៖ សេវាសន្តិសុខរបស់រុស្ស៊ី ចាប់ខ្លួនមនុស្ស ៨នាក់ ជុំវិញករណីបំផ្ទុះឆេះនៅលើស្ពាន តភ្ជាប់ពីរុស្ស៊ីទៅឧបទ្វីបគ្រីមៀ

ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ថា សេវាសន្តិសុខសហព័ន្ធរុស្ស៊ី ហៅកាត់ (FSB) បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនបានឃុំខ្លួនជនជាតិរុស្ស៊ីចំនួន៥នាក់ និងពលរដ្ឋអ៊ុយក្រែនចំនួន៣ នាក់ និងអាមេនី ជុំវិញការបំផ្ទុះដែលបានបំផ្លាញស្ពានគ្រីមៀ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។

ខាងFSB បានឲ្យដឹងថា ការផ្ទុះនេះត្រូវបានរៀបចំឡើង ដោយនាយកស៊ើបការណ៍សំខាន់ នៃក្រសួងការពារជាតិអ៊ុយក្រែន និងនាយក Kyrylo Budanov ។

អ៊ុយក្រែន មិនបានបញ្ជាក់ជាផ្លូវការ អំពីការជាប់ពាក់ព័ន្ធក្នុងការបំផ្ទុះនេះទេ ប៉ុន្តែមន្ត្រីអ៊ុយក្រែនមួយចំនួន បានសម្តែងក្តីរីករាយពេលដឹង ពីការខូចខាតនេះ ។

គ្រោះថ្នាក់នៅលើស្ពានប្រវែង ១២គីឡូម៉ែត្រ បានបំផ្លាញកំណាត់ផ្លូវ ១កំណាត់ផ្លូវ ដោយផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន ។

ការបំផ្ទុះក៏បានបំផ្លាញ កន្លែងស្តុកប្រេងជាច្រើន ដែលដឹកដោយរថភ្លើងហើយធ្វើដំណើរ ឆ្ពោះទៅកាន់ឧបទ្វីបពីភាគខាងត្បូង ប្រទេសជិតខាងនៃប្រទេសរុស្ស៊ី ។

ស្ពាននេះជាគម្រោងកិត្យានុភាព ដែលបើកដោយផ្ទាល់ ដោយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងឆ្នាំ២០១៨ បានក្លាយជាផ្នែកដឹកជញ្ជូន ដ៏សំខាន់សម្រាប់យុទ្ធនាការ យោធារបស់គាត់ ជាមួយនឹងការផ្គត់ផ្គង់ ដល់ទាហានរុស្ស៊ីដែលកំពុងប្រយុទ្ធ នៅភាគខាងត្បូងអ៊ុយក្រែនឆ្លងកាត់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top