ព័ត៌មានអន្តរជាតិ

ប្រជាជននៃខេត្តយូណាន និងប្រទេសម៉ាល់ឌីវ រួមគ្នា អបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី ៥០​ ឆ្នំានៃការបង្កើត ទំនាក់ទំនងការទូត រវាងប្រទេសចិន និងប្រទេស ម៉ាល់ឌីវ

ម៉ាល់ឌីវ៖ នាថ្ងៃទី១២  “កិច្ចសន្យាភ្នំនិងសមុទ្រ – សកម្មភាពផ្លាស់ប្តូរពាក់ព័ន្ធមួយចំនួនធំ ស្តីពីការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៥០​ ឆ្នំានៃការបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសចិន និងប្រទេសម៉ាល់ឌីវរបស់ខេត្តយូណាន” បានបើកសម្ពោធនៅទីក្រុងម៉ាល ប្រទេសម៉ាល់ឌីវ។

សកម្មភាពពាក់ព័ន្ធមួយចំនួនធំដូចជា ការតាំងពិព័រណ៍រូបថត ការតាំងពិពណ៌វីដេអូ និងសប្តាហ៍វប្បធម៌ ត្រូវបានប្រារព្ធធ្វើនៅខេត្តយូណាន ប្រទេសចិននិងប្រទេសម៉ាល់ឌីវ ក្នុងពេលដំណាលគ្នា ប្រជាជនពីទីកន្លែងទាំងពីររួមគ្នា អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥០​ ឆ្នំានៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសចិន និងប្រទេសម៉ាល់ឌីវ ដើម្បីពង្រឹងមនោសញ្ចេតនា ដ៏ជ្រាលជ្រៅនៃប្រទេសទំាំងពីរ។

ប្រទេសម៉ាល់ឌីវ ជាប្រទេសប្រជុំកោះមួយដែលសម្បូរទៅដោយធនធានសមុទ្រ ដូចជា “គុជ” មួយត្រូវបានដាក់រាយ នៅសមុទ្រឥណ្ឌា។ ឆ្នាំ១៩៧២ ប្រទេសចិន និងប្រទេសម៉ាល់ឌីវ បានបង្កើតទំនាក់ទំនង ការទូតជាផ្លូវការ។ ក្នុងនាមជាខេត្តមួយ ដែលមានទីតាំងស្ថិតនៅជិតបំផុត ជាមួយប្រទេសម៉ាល់ឌីវ នៅប្រទេសចិន ខេត្តយូណានបានពោរពេញ ដោយជួរភ្នំនិងជ្រលងជ្រៅក្នុងភ្នំ ក៏ត្រូវបានគេទទួលស្គាល់ជា “ព្រះរាជាណាចក្រសត្វនិងរុក្ខជាតិ” ។ តាមរយៈសកម្មភាពផ្លាស់ប្តូរពាក់ព័ន្ធមួយចំនួនធំនេះ ខេត្តយូណាននិងប្រទេសម៉ាល់ឌីវ ដែលមានចំណាប់អារម្មណ៍ដ៏ល្អ ទៅវិញទៅមក បានចាប់ផ្តើមដំណើរនៃភ្នំ និងសមុទ្រ។

សកម្មភាពផ្លាស់ប្តូរពាក់ព័ន្ធមួយចំនួនធំនៃ កិច្ចសន្យាភ្នំនិងសមុទ្រ នឹងមានរយៈពេលមួយសប្តាហ៍។ ក្នុងនោះ ការតាំងពិពណ៌រូបថត “ភ្នំនិងទន្លេដ៏អស្ចារ្យ  ·ពិពិធភាពនៃយូណាន ” ការតាំងពិពណ៌វីដេអូ “កិច្ចសន្យាភ្នំនិងសមុទ្រ” និងសប្តាហ៍វប្បធម៌ “ប្រទេសចិនដ៏ស្រស់ស្អាត ·ខេត្តយូណានដែលចម្រុះពណ៌ច្រើន ” បានចាប់ផ្តើមក្នុងពេលដំណាលគ្នា នៅប្រទេសម៉ាល់ឌីវនាថ្ងៃទី ១២។ នៅទីក្រុង Lijiang ខេត្តយូណាន ប្រទេសចិន ការតាំងពិព័រណ៍រូបថត “ម៉ាល់ឌីវប្រកបដោយភាពទាក់ទាញ· ជីវភាពប្រកបដោយពន្លឺព្រះអាទិត្យ” ក៏ត្រូវបានដាក់បង្ហាញ ក្នុងពេលដំណាលគ្នាផងដែរ។

លោកស្រី Wang Lixin ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសម៉ាល់ឌីវ បានមានវត្តមាន ក្នុងពិធីបើកសម្ពោធ និងថ្លែងសុន្ទរកថា។ លោកស្រីWang Lixin បានមានប្រសាសន៍ថា ៥០ឆ្នាំកន្លងមកនេះ ប្រទេសចិន និងប្រទេសម៉ាល់ឌីវ តែងតែគោរពគ្នាទៅវិញទៅមក មានស្មើភាពគ្នាទៅវិញទៅមក សាមគ្គីគ្នានិងជួយគ្នា ទៅវិញទៅមក ហើយទំនាក់ទំនង រវាងប្រទេសទាំងពីរ បានក្លាយជាគំរូនៃការប្រាស្រ័យទាក់ទងជាមេត្រីភាព និងការឈ្នះរួមគ្នាដែលមានផលប្រយោជន៍គ្នា ទៅវិញទៅមករវាងប្រទេសមួយ និងប្រទេសមួយទៀត ដែលមានប្រព័ន្ធនយោបាយ និងវប្បធម៌ខុសពីគ្នា។ លោកស្រី បានបញ្ជាក់ថា ការប្រាស្រ័យទាក់ទងជាមេត្រីភាព និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍រួមគ្នា រវាងខេត្តនិងក្រុងរបស់ប្រទេសចិន និងប្រទេសម៉ាល់ឌីវ គឺជាផ្នែករៀបចំមួយ ដ៏សំខាន់នៃទំនាក់ទំនង រវាងប្រទេសទាំងពីរ មុខជានឹងធ្វើអោយទំនាក់ទំនង រវាងប្រទេសចិននិងប្រទេសម៉ាល់ឌីវ មានអត្ថន័យកាន់តែជ្រាលជ្រៅជាមិនខាន ក៏នឹងបង្កើនការយល់ដឹងគ្នានិងរឹតចំណងមិត្តភាព រវាងប្រជាជននៃប្រទេសទំាងពីរ អោយកាន់តែស៊ីជម្រៅដែរ។

“ខ្ញុំមានកិត្តិយសណាស់ដោយបានបំពេញទស្សនាកិច្ចនៅទីក្រុងគុនមីង(Kun Ming)ខេត្តយូណាន ដ៏ស្រស់ស្អាតជាច្រើនដង ការផ្លាស់ប្តូរជាច្រើនដែលកើតឡើងនៅក្នុងទីក្រុងនេះគួរអោយចាប់អារម្មណ៍ ជាពិសេសគំនិត ស្តីពីការអភិវឌ្ឍន៍បៃតងបានចាក់ឫសយ៉ាងជ្រៅក្នុងដួងចិត្តរបស់ប្រជាជន។” លោកជំទាវ  Aishath Azeema  ឯកអគ្គរាជទូតប្រទេសម៉ាល់ឌីវ ប្រចំាប្រទេសចិន បានថ្លែងសុន្ទរកថា តាមវីដេអូថា ៥០ឆ្នាំកន្លងមក ទំនាក់ទំនងរវាងប្រទេសម៉ាល់ឌីវ និងប្រទេសចិ មានការរីកចំរើនជាបន្តបន្ទាប់ ហើយមានកិច្ចសហប្រតិបត្តិការជាក់ស្តែង លើវិស័យជាច្រើនដែលផ្តល់ផលប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរ។ ស្ពាន​មិត្តភាព​ចិន​-​ម៉ាល់ឌីវដែលត្រូវបានសាងសង់ ​ដោយ​ជំនួយ​របស់​ចិន ជា​សាក្ខីភាពមួយ នៃមិត្តភាព​ដ៏​ជ្រាលជ្រៅ​ រវាង​ប្រទេស​ទាំងពីរ​។ យើងទន្ទឹងរង់ចាំមិត្តចិនយ៉ាងអន្ទះសារ ដើម្បីទស្សានា និងកម្សាន្តដើរលេងឆ្នេរសមុទ្រ ដ៏ស្រស់ស្អាត នៅប្រទេសម៉ាល់ឌីវ។

លោក Wang Hao អភិបាលរងនៃសាលារដ្ឋបាល ប្រជាជនខេត្តយូណានប្រទេសចិន បានថ្លែងសុន្ទរកថា តាមវីដេអូថា ខេត្តយូណាន ជាខេត្តមួយនៅប្រទេសចិន ដែលមានទីតាំងស្ថិត នៅជិតបំផុតជាមួយ ប្រទេសម៉ាល់ឌីវ ហើយបាននិងកំពុងជំរុញយ៉ាងសកម្ នូវការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការ ជាមេត្រីភាព ជាមួយប្រទេសម៉ាល់ឌីវ ក្នុងរយៈពេលប៉ុន្មានឆ្នំាកន្លងទៅ។  ដោយសារមាន ការជំរុញរួមគ្នាពី ភាគីទាំងពីរ ខេត្តយូណាន និងក្រសួងសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃប្រទេសម៉ាល់ឌីវ បានបង្កើតឡើងនូវយន្តការ ជាក្រុមការងារ កិច្ចសហប្រតិបត្តិការ ហើយកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដូចជាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀតត្រូវបានជំរុញទៅមុខជាបន្តបន្ទាប់ ទំហំពាណិជ្ជកម្មទ្វេភាគី នៅឆ្នាំ២០២១ មានចំនួន៥១៥ម៉ឺនដុល្លារ ដែលមានកំណើន ១៨៩% បើប្រៀបធៀបជាមួយនឹង ឆ្នំា២០២០ ។

លោកបណ្ឌិត Abdulla Mausoom រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៃប្រទេសម៉ាល់ឌីវ បានថ្លែងសុន្ទរកថា ក្នុងពិធីបើកសម្ពោធ។ លោកបណ្ឌិត បានបញ្ជាក់ថា ប្រទេសចិនជា​ប្រទេស​មួយ​ ក្នុង​ចំណោមទីប្រភព​ភ្ញៀវទេសចរ ដ៏ធំបំផុតរបស់ប្រទេសម៉ាល់ឌីវ។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​ភ្ញៀវ​ទេសចរ​ចិន ​បាន​កើន​ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យើងជឿជាក់ថាតួលេខនេះ នឹងកើនឡើងបន្ថែមទៀត ក្រោយពី​ការរីករាល​ដាលនៃជំងឺកូវីដ-១៩ បានបញ្ចប់រួចហើយ។ ខេត្តយូណាន ក៏ជាគោលដៅទេសចរណ៍ ដ៏ល្បីល្បាញ​មួយដែរ អ្នកទស្សនាទាំងអស់ នឹងស្វែងយល់ពី ពិពិធភាពរបស់ខេត្តយូណាន អោយកាន់តែស៊ីជម្រៅ តាមរយៈរូបភាព វីដេអូ និងបេតិកភណ្ឌវប្បធម៌អរូបី នៅថ្ងៃនេះ សូមជឿជាក់ថា ភាគីទាំងពីរ នឹងមានឱកាសកិច្ចសហប្រតិបត្តិការ អោយកាន់តែច្រើនបន្ថែមទៀត នាពេលអនាគត។

សកម្មភាពពាក់ព័ន្ធមួយចំនួនធំលើកនេះ ត្រូវបានរៀបចំរួមគ្នា ដោយការិយាល័យកិច្ចការបរទេស នៃសាលារដ្ឋបាល ប្រជាជនខេត្តយូណាន និងស្ថានទូតចិនប្រចាំប្រទេសម៉ាល់ឌីវ ហើយសាខាយូណាន នៃទីភ្នាក់ងារព័ត៌មានចិន ការិយាល័យតំណាងពាណិជ្ជកម្ម នៃខេត្តយូណាន ប្រចាំប្រទេសម៉ាល់ឌីវ (ម៉ាល) និងក្រុមហ៊ុនសណ្ឋាគារ LUX ៕

To Top