ព័ត៌មានអន្តរជាតិ

លោក ពូទីន ប្រឈមមុខនឹងការបរាជ័យថ្មី ខណៈដែលមេដឹកនាំតំបន់ Kherson ស្នើឱ្យទីក្រុងម៉ូស្គូ ជួយជម្លៀសអ្នកស្រុកចេញ

គៀវ៖ មេដឹកនាំរុស្ស៊ីនៅតំបន់ Kherson របស់អ៊ុយក្រែន បានស្នើឱ្យរដ្ឋាភិបាលរុស្ស៊ី ជួយរៀបចំការចាកចេញ របស់អ្នកស្រុកពីតំបន់នេះ ខណៈដែលកងកម្លាំងអ៊ុយក្រែន បន្តការជំរុញរបស់ពួកគេ ដើម្បីដណ្តើមយកមកវិញ នូវទឹកដី ដែលត្រូវបានរុស្ស៊ី កាន់កាប់។

លោក Vladimir Saldo បានធ្វើការអំពាវនាវ កាលពីថ្ងៃព្រហស្បតិ៍ នៅលើទំព័រ Telegram របស់លោកដោយសរសេរថា ទីក្រុងនានាក្នុងតំបន់ Kherson បានប្រឈមមុខនឹង ការវាយប្រហារ ដោយកាំជ្រួចម្តងហើយម្តងទៀត នៅក្នុងតំបន់ដែលមានការប្រមូលផ្តុំ ជនស៊ីវិលច្រើន។

ដោយសារបញ្ហានេះ រដ្ឋបាលកាន់កាប់របស់ Kherson ចង់រៀបចំការធ្វើដំណើរដ៏មានសក្តានុពលរបស់អ្នកស្រុក Kherson ទៅកាន់ផ្នែកខ្លះនៃទឹកដីរុស្ស៊ី “សម្រាប់ការកំសាន្ត និងការសិក្សា” ឬ “ការពារខ្លួនពីផលវិបាកនៃការវាយប្រហារដោយមីស៊ីល”។

លោកបានលើកឡើងថា “យកកូនរបស់អ្នកហើយចាកចេញ” ។ “ងាកទៅថ្នាក់ដឹកនាំប្រទេស ខ្ញុំចង់សុំឱ្យអ្នកជួយក្នុងការរៀបចំការងារបែបនេះ។ យើងជាអ្នករស់នៅតំបន់ Kherson ពិតណាស់ដឹងថា រុស្ស៊ីមិនបោះបង់ចោលប្រជាជនរបស់ខ្លួននោះទេ”។

ការចាកចេញរបស់អ្នកស្រុក Kherson នឹងក្លាយជាការវាយប្រហារចុងក្រោយបំផុតរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បន្ទាប់ពីការបរាជ័យជាបន្តបន្ទាប់នៅក្នុងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

ការវាយលុករបស់អ៊ុយក្រែនដោយជោគជ័យនៅក្នុងតំបន់ Kherson, Kharkiv និង Donbas បាននាំឱ្យមានការខាតបង់ធំ ដែលប៉ះពាល់ដល់ទឹកដី បុគ្គលិក និងឧបករណ៍ដែលគ្រប់គ្រងដោយរុស្ស៊ី។

គួរកត់សម្គាល់ថា ការចាកចេញរបស់អ្នកស្រុក Kherson នឹងកើតឡើងភ្លាមៗបន្ទាប់ពី លោក ពូទីន បានប្រកាសថា រុស្ស៊ីបានបញ្ចូលតំបន់នេះ ក៏ដូចជាតំបន់ចំនួន ៣ផ្សេងទៀត ដោយមេដឹកនាំអ៊ុយក្រែន និងពិភពលោក បានហៅទង្វើនេះថាទង្វើខុសច្បាប់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top