ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិអង់គ្លេស បន្ទោសលោក Macron ជុំវិញការអត្ថាធិប្បាយលើការ ប្រើប្រាស់នុយក្លេអ៊ែររុស្ស៊ី

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានលាតត្រដាងច្រើនពេក នៅពេលដែលលោកបាននិយាយថា ប្រទេសបារាំងនឹងមិនឆ្លើយតប ចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ របស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ជាមួយនឹងអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Macron បានបង្ហាញនៅក្នុងបទសម្ភាសន៍ មួយកាលពីថ្ងៃពុធថា គោលលទ្ធិនុយក្លេអ៊ែរ របស់ប្រទេសរបស់លោក “ស្ថិតនៅលើផលប្រយោជន៍ ជាមូលដ្ឋានរបស់ប្រទេស។ ពួកគេត្រូវបានកំណត់យ៉ាងច្បាស់ ហើយនឹងមិនរងផលប៉ះពាល់ ដោយផ្ទាល់ទាល់តែសោះ ឧទាហរណ៍ មានការវាយប្រហារនុយក្លេអ៊ែរផ្លោង នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងតំបន់ ដោយមេដឹកនាំបារាំង ក៏បានបង្ហោះសារនៅថ្ងៃដដែលថា បារាំងមិនចង់មានសង្រ្គាមលោកទេ។

លោក Wallace ត្រូវបានគេចោទសួរអំពីការអត្ថាធិប្បាយ របស់ប្រធានាធិបតីបារាំង នៅពេលដែលលោកបានចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីអង្គការណាតូ នៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃព្រហស្បតិ៍ ដោយលោកបាននិយាយថា “វាបង្ហាញពីការអបអរ របស់ប្រធានាធិបតី Macron” ។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស រូបនេះបានពន្យល់ថា៖ «ទស្សនៈរបស់យើងគឺប្រសិនបើ រុស្ស៊ីប្រើអាវុធនុយក្លេអ៊ែរ នោះនឹងមានផលវិបាក ធ្ងន់ធ្ងរសម្រាប់រុស្ស៊ី»។

មន្ត្រីអង្គការណាតូដែលមិន បញ្ចេញឈ្មោះក៏បានប្រាប់កាសែត The Telegraph ថា ពាក្យរបស់លោក Macron បានគំរាមកំហែងដល់ “គោលការណ៍នៃការរារាំង” ។ ប្រភពបានចង្អុលបង្ហាញថា “យើងមិនចូលទៅក្នុងព័ត៌មាន លម្អិតអំពីសេណារីយ៉ូទេ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top