ព័ត៌មានអន្តរជាតិ

Update ៖ រុស្ស៊ី ធ្វើការចល័តពលរដ្ឋ ដើម្បីពង្រឹងរណសិរ្ស ក្រោយពីកងកម្លាំងអ៊ុយក្រែន ដណ្តើមយកទឹកដីបានខ្លះវិញ

អាស្តាណា ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នំា២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងកាលពីថ្ងៃសុក្រថា ការហៅកងកម្លាំង បម្រុងរបស់រុស្ស៊ី ទៅប្រយុទ្ធ នៅអ៊ុយក្រែន ដែលត្រូវបានរិះគន់ថា មានភាពវឹកវរ ដោយសម្ព័ន្ធមិត្តវិមានក្រឹមឡាំង មានសារៈសំខាន់ណាស់ ក្នុងការកាន់កាប់ជួរមុខ ប៉ុន្តែនឹងត្រូវរងរបួស ។

គេបានឃើញថា រុស្ស៊ី បានធ្វើការចល័តប្រជាជនរុស្ស៊ី យ៉ាងទូលំទូលាយ ដើម្បីពង្រឹងរណសិរ្សដ៏យូរអង្វែងរបស់ខ្លួន បន្ទាប់ពីអ៊ុយក្រែន បានដណ្តើមយកទឹក ដីមកវិញ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។ ទីក្រុងម៉ូស្គូ ក៏បានគំរាមប្រើប្រាស់អាវុធ នុយក្លេអ៊ែរដើម្បីការពារទឹកដី រួមទាំងតំបន់ចំនួនបួន នៃអ៊ុយក្រែន ដែលខ្លួនបានបញ្ចូលកាលពីចុងខែមុន ប៉ុន្តែមិនបានគ្រប់គ្រង ទាំងស្រុងនោះទេ ។

លោក ពូទីន បានប្រាប់ដល់សន្និសីទ សារព័ត៌មានមួយនៅចុងបញ្ចប់ នៃកិច្ចប្រជុំកំពូល នៅប្រទេស កាហ្សាក់ស្ថានថា “ខ្សែទំនាក់ទំនងមាន ចម្ងាយ១.១០០គីឡូម៉ែត្រ ដូច្នេះវាមិនអាចទៅរួចទេក្នុងការ ទប់វាជាមួយកងកម្លាំងដែលបង្កើតឡើង ដោយទាហានកិច្ចសន្យា ជាពិសេសចាប់តាំងពីពួកគេ ចូលរួមក្នុងសកម្មភាពវាយលុក” ។ អ្នកទាំងនោះត្រូវបានគេបណ្ដុះបណ្ដាល យ៉ាងត្រឹមត្រូវ ។

លោក ពូទីន បានថ្លែងថា មិនមានផែនការសម្រាប់ការ វាយប្រហារទ្រង់ទ្រាយធំថ្មីលើអ៊ុយក្រែន “សម្រាប់ពេលនេះ” បន្ទាប់ពីអ្វីដែលអ៊ុយក្រែន បានលើកឡើងថា ជាការបាញ់មីស៊ីលរុស្សីចំនួន១០០គ្រាប់ ក្នុងសប្តាហ៍នេះ ភាគច្រើននៅហេដ្ឋារចនាសម្ព័ន្ធថាមពល និងកំដៅរបស់ខ្លួន ។

វាគឺជាការវាយប្រហារ តាមផ្លូវអាកាសដ៏ធំបំផុតរបស់រុស្ស៊ី ដែលមិនទាន់មាននៅក្នុងជម្លោះជិត៨ខែ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ។

លោក ពូទីន បានថ្លែងថា “យើងមិនកំណត់ខ្លួនយើងជាភារកិច្ច ក្នុងការបំផ្លាញអ៊ុយក្រែនទេ ។ ពិតណាស់មិនមែនទេ” ដោយពណ៌នាអំពីសង្រ្គាម ដែលគាត់បានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈថា ជាការមិនសប្បាយចិត្ត ប៉ុន្តែបានលើកឡើងថា គាត់មិនសោកស្តាយនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top