ព័ត៌មានអន្តរជាតិ

ទឹកជំនន់ដ៏អាក្រក់បំផុត របស់នេហ្ស៊ីរីយ៉ាពេលនេះ ធ្វើឲ្យស្លាប់មនុស្សជាង ៦០០នាក់ហើយ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ទឹកជំនន់នៅក្នុងពេលថ្មីៗនេះ នៅក្នុងប្រទេសនេហ្ស៊ីរីយ៉ា បានបង្កទៅជាគ្រោះមហន្តរាយធម្មជាតិ ដ៏អាក្រក់បំផុតមួយ ខណៈដែលវាបានប៉ះពាល់ទៅដល់រដ្ឋជាច្រើន
នៅទូទាំងប្រទេសហើយ មនុស្សប្រមាណជាជាង ៦០០នាក់មកហើយ ដែលបានបាត់បង់ជីវិត។

ទឹកជំនន់លើកនេះត្រូវបាន គេចាត់ទុកថាជាទឹកជំនន់ដ៏អាក្រក់បំផុត សម្រាប់ប្រជាជាតិអាហ្វ្រិកមួយនេះ និងមិនធ្លាប់មានឡើយក្នុងរយៈពេល ជាងមួយទសវត្សចុងក្រោយនេះ ដោយក្នុងនោះមនុស្សប្រមាណជា ១,៣លាននាក់ទៀត
កំពុងត្រូវបានជន្លៀសចេញពីផ្ទះសំបែង ហើយលំនៅដ្ឋានជាង ២០ម៉ឺនត្រូវបានបំផ្លាញ។

ទោះបីជាយ៉ាងណាក្តីគេជឿជាក់ថា ទឹកជំនន់លើកនេះនឹងនៅតែបន្តកើតឡើងរហូតដល់ដំណាច់ខែវិច្ឆិកា ដោយរដ្ឋាភិបាលបានអះអាងថា កត្តាសំខាន់ដែលនាំឲ្យមាន កើតគ្រោះធម្មជាតិដ៏អាក្រក់បែបនេះ គឺបណ្តាលមកពីភ្លៀងធ្លាក់
ខុសពីធម្មតានិងជាពិសេស ដោយសារបញ្ហាប្រែប្រួលអាកាសធាតុ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top