ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ បដិសេធ ​ការ​បង្រួបបង្រួម​គ្នា​ឡើង​វិញ ​បន្ទាប់​ពី​លោក ស៊ី ជីនពីង គូសបញ្ជាក់ជា​ថ្មី​ នូវ​បំណង​ប្រាថ្នាមួយនេះ

តៃប៉ិ៖ តៃវ៉ាន់ បានសម្តែងការប្រឆាំង យ៉ាងម៉ឺងម៉ាត់ ចំពោះការប្តេជ្ញាចិត្តជាថ្មី របស់ចិន ក្នុងការបង្រួបបង្រួម ជាមួយកោះ ដែលគ្រប់គ្រង ដោយខ្លួនឯង បន្ទាប់ពីមេដឹកនាំចិន លោក ស៊ី ជីនពីង បានលើកឡើងថា ប្រទេសរបស់លោកនឹងចាត់វិធានការ ចាំបាច់ទាំងអស់ រួមទាំងការប្រើប្រាស់កម្លាំង ដើម្បីបំពេញគោលដៅ នៅឯកិច្ចប្រជុំទ្វេភាគី របស់បក្សកុម្មុយនិស្តចិន។

ឆ្លើយតបនឹងសុន្ទរកថា របស់លោក ស៊ី នៅក្នុងសម័យបើក នៃសមាជរយៈពេលមួយសប្តាហ៍ អ្នកនាំពាក្យការិយាល័យ ប្រធានាធិបតី Xavier Chang បានសង្កត់ធ្ងន់នៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ជំហរមិនចុះសម្រុងរបស់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ក្នុងការការពារ អធិបតេយ្យភាព លទ្ធិប្រជាធិប តេយ្យ និងសេរីភាពនៅតៃវ៉ាន់ ដោយពន្យល់ពីទស្សនៈ គឺជាការឯកភាពយ៉ាងទូលំទូលាយ ក្នុងចំណោមប្រជាជន និងគណបក្ស នយោបាយនៅក្នុងកោះ ។

លោក Chang បានលើកឡើងថា ម្យ៉ាងវិញទៀត ប្រសិនបើមាន “សមហេតុផល សមភាព និងការគោរពគ្នា ទៅវិញទៅមក” តៃវ៉ាន់មានឆន្ទៈ ក្នុងការធ្វើការជាមួយ ទីក្រុងប៉េកាំង ដើម្បីស្វែងរកការរៀបចំ ដែលអាចយល់ស្របគ្នាទៅវិញ ទៅមកសម្រាប់ការរក្សាសន្តិភាព និងស្ថិរភាពនៅច្រក សមុទ្រតៃវ៉ាន់ ។

អ្នកនាំពាក្យរូបនេះ បានលើកឡើងថា ប៉ុន្តែការរៀបចំនេះ គឺច្បាស់ណាស់មិនមែនជាអ្វីដែលត្រូវបានអនុវត្ត ចំពោះទីក្រុងហុងកុង ក្រោមគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ” នោះទេ។

ក្រុមប្រឹក្សាកិច្ចការដីគោក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនតៃវ៉ាន់ នឹងមិនទទួល យកគោល នយោបាយនោះ និងគោលការណ៍ចិន តែមួយរបស់ទីក្រុងប៉េកាំង ដែលការដឹកនាំរបស់បក្ស កុម្មុយនិស្តចិន ត្រូវបានទទួលស្គាល់ថាជា “រដ្ឋាភិបាលស្របច្បាប់ តែមួយគត់របស់ប្រទេសចិន”។

ក្រុមប្រឹក្សាក៏បានអំពាវនាវ ឱ្យគណបក្សកុម្មុយនិស្តអនុវត្ត កំណែទម្រង់ប្រព័ន្ធនយោបាយ របស់ខ្លួន និងកសាងសង្គមស៊ីវិលសេរី និងប្រជាធិបតេយ្យ ដោយជំរុញឱ្យ “ធ្វើតាមលំដាប់អន្តរជាតិ និងដោះស្រាយទំនាក់ ទំនងឆ្លងច្រកសមុទ្រ ដោយវិធីគិតថ្មី”។

តៃវ៉ាន់ និងចិនដីគោក ត្រូវបានគ្រប់គ្រងដោយឡែកពីគ្នា ចាប់តាំងពីពួកគេបានបែកបាក់គ្នា ដោយសារសង្គ្រាមស៊ីវិលក្នុងឆ្នាំ១៩៤៩។ ប្រទេសចិន បានចាត់ទុកកោះនេះថា ជាខេត្តដែលរង់ចាំការបង្រួបបង្រួម ដែលកំពុងរង់ចាំការបង្រួបបង្រួមឡើងវិញ ដោយបង្ខំប្រសិនបើចាំបាច់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top