ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ទឹកដីគឺជាប្រជាជន ប្រជាជនគឺជាទឹកដី

“ទឹកដីគឺជាប្រជាជន ប្រជាជនគឺជាទឹកដី” “ចាំបាច់ត្រូវប្រកាន់ខ្ជាប់ ការធានានិងកែលម្អជីវភាព រស់នៅរបស់ប្រជាជន ក្នុងដំណើរការអភិវឌ្ឍ លើកទឹកចិត្តឱ្យប្រជាជនរួមគ្នា ធ្វើការតស៊ូព្យាយាមដើម្បីបង្កើត ជីវភាពរស់នៅដ៏ល្អបវរ និងសម្រេចបាននូវក្តីប្រាថ្នា របស់ប្រជាជនចំពោះជីវភាព រស់នៅដ៏ល្អបវរ” ។ ថ្ងៃទី១៦ ខែតុលា សមាជបក្សកុម្មុយនីស្តចិន លើកទី២០ បានសម្ពោធបើកនៅក្រុងប៉េកាំង លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានតំណាងឱ្យគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ ។ ក្នុងនោះ ពាក្យ “ប្រជាជន” ជាពាក្យដែលបានប្រើប្រាស់ច្រើនបំផុត ក្នុងរបាយការណ៍នេះ ។

បច្ចុប្បន្ននេះ នៅលើពិភពលោក មានគណបក្សតិចតួចណាស់ ដូចបក្សកុម្មុយនីស្តចិនអ៊ីចឹងដែរ ដែលបានចាត់ទុកការការពារ ផលប្រយោជន៍ជាមូលដ្ឋាន របស់ប្រជាជនជាការស្វែងរកខ្ពស់បំផុត ព្រមទាំងបានធ្វើការតស៊ូ ព្យាយាមឥតស្រាកស្រាន្ត ។

ជាពិសេសគឺបន្ទាប់ពី សមាជបក្សកុម្មុយនីស្តចិន លើកទី១៨មក បក្សកុម្មុយនីស្តចិន បានដឹកនាំប្រជាជនចិន ឆ្លងកាត់ព្រឹតិ្តការណ៍ធំៗទាំងបី ពោលគឺ៖ អបអរទទួលខួបទី ១០០ នៃការបង្កើតបក្សកុម្មុយនីស្តចិន សង្គមនិយមប្រកបដោយលក្ខណៈពិសេស ចិនឈានចូលយុគសម័យថ្មី និងសម្រេចបាននូវគោលដៅមួយ សតវត្សរ៍ទីមួយដែលបានសម្រេច ភារកិច្ចជាប្រវតិ្តសាស្ត្រលើវិស័យ លុបបំបាត់ភាពក្រីក្រ ក៏ដូចជាកសាងសង្គមដែល ប្រជាជនមានជីវភាពធូរធារ បង្គួរដោយគ្រប់ជ្រុងជ្រោយ ។ នេះជាជោគជ័យជាប្រវត្តិសាស្ត្រ របស់បក្សកុម្មុយនីស្តចិន និងប្រជាជនចិនដែលបាន សាមគ្គីគ្នាធ្វើការតស៊ូ ដែលបាននាំមកនូវអារម្មណ៍ទទួលបាន សុភមង្គលនិងសន្តិសុខ ដែលពីមុនមិនធ្លាប់មាន ដល់ប្រជាជនចិនចំនួនជាង ១ពាន់៤រយលាននាក់ ។

ទាំងផលិតផលក្នុងស្រុកសរុប គិតជាមធ្យមក្នុងមនុស្សម្នាក់ៗ ឡើងដល់ ១២៥០០ដុល្លារអាមេរិក ក្រុមមនុស្សចំណូលមធ្យមមានចំនួន លើសពី៤រយលាននាក់ ទាំងការប្រកាន់ខ្ជាប់ការតម្កល់ទុក ប្រជាជនជាចម្បង និងតម្កល់ទុកអាយុជីវិតជាអាទិភាព ការងារគ្រប់គ្រងនិងទប់ទល់នឹង ការរីករាលដាលនៃជំងឺកូវីដ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទទួលបានសមិទ្ធផលវិជ្ជមាន ដ៏ធំនិងសំខាន់ ទាំងការបង្កើតប្រព័ន្ធអប់រំ ប្រព័ន្ធបេឡាជាតិ និងប្រព័ន្ធសុខាភិបាលដែលមាន ទ្រង់ទ្រាយធំជាងគេនៅលើពិភពលោក ។ល។ បក្សកុម្មុយនីស្តចិនបានប្រកាន់ខ្ជាប់ គំនិតអភិវឌ្ឍន៍ដែលចាត់ទុក ប្រជាជនជាស្នូល ហើយសម្រេចបាននូវ ពាក្យសន្យាយ៉ាងម៉ឺងម៉ាត់ស្តីពី “នាំឱ្យប្រជាជនមានជីវភាពរស់នៅ កាន់តែល្អបវរ” ជាបន្តបន្ទាប់ ។

តាមគម្រោងផែនការ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣៥ ប្រទេសចិននឹងសម្រេចបាន ជាមួលដ្ឋាននូវទំនើបភាវូបនីយកម្ម សង្គមនិយម ចាប់ពីឆ្នាំ២០៣៥ ដល់ពាក់កណ្តាលសតវត្សរ៍នេះ នឹងកសាងប្រទេសចិន ទៅជាប្រទេសសង្គមនិយម ទំនើបដ៏ខ្លាំងក្លាដែលប្រកប ដោយភាពសម្បូរសប្បាយ ប្រជាធិបតេយ្យ អរិយធម៌ ចុះសម្រុងនិងស្រស់ប្រិមប្រិយ ។ អាចប៉ាន់ប្រមាណថា ដល់កាលនោះ ប្រជាជនចិននឹងមានជីវភាពរស់នៅ កាន់តែធូធារនិងកាន់តែល្អ គំនិតអភិវឌ្ឍន៍ដែលចាត់ទុក ប្រជាជនជាស្នូលនឹងបញ្ចេញ កម្លាំងជាក់ស្តែងកាន់តែខ្លាំងឡើងៗ ។

“ធ្វើការអភិវឌ្ឍដើម្បីប្រជាជន ធ្វើការអភិវឌ្ឍដោយពឹង ផ្អែកលើប្រជាជន ប្រជាជនរួមគ្នាចែករំលែក លទ្ធផលនៃការអភិវឌ្ឍន៍ ។” បក្សកុម្មុយនីស្តចិននឹងបន្តសាមគ្គី និងដឹកនាំប្រជាជនចិន មូរដៃអាវឡើង ខិតខំធ្វើការ ឆ្លងកាត់ព្យុះភ្លៀងឆ្ពោះទៅមុខ ដោយអង់អាចក្លាហាន ក្នុងន័យបង្កើតភាពអស្ចារ្យ អភិវឌ្ឍន៍កាន់តែធំធេង និងអនាគតកាន់តែល្អបវរ ដើម្បីបំពេញបន្ថែមនូវកម្លាំង ចលករកាន់តែច្រើនដល់កិច្ចការជំរុញ សន្តិភាពនិងវឌ្ឍនភាពរបស់ពិភពលោក ៕

To Top