បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា សមយុទ្ធយោធាមួយ ដែលរៀបចំឡើង ដោយអង្គការ គ្រប់គ្រងសន្ធិសញ្ញាសន្តិសុខ CSTO ឬ Collective Security Treaty Organization
គឺបានដំណើរការហើយ នៅក្នុងប្រទេស តាជីគីស្ថាន។
សមយុទ្ធយោធា ដែលមានឈ្មោះថា The Rubezh-2022 គឺជាធ្វើឡើង ក្នុងគោលបំណង ដើម្បីត្រៀមរៀបចំខ្លួន ក្នុងករណីមានការឈ្លានពាន តាមព្រំដែន ដែលក្នុងនោះយោធា ចូលរួមមានប្រមាណជាជាង១០០០នាក់ និងរថយន្តយោធា ប្រមាណជា៣០០គ្រឿង ព្រមទាំងយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ និងយន្តហោះដ្រូនមួយចំនួន ផងដែរ។
ការហ្វឹកហាត់នេះ នឹងធ្វើឡើងរហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ដែលប្រទេសចូលរួមទាំងអស់ ស្ថិតនៅក្នុងសន្ធិសញ្ញាសន្តិសុខ CSTO នោះមានដូចជាប្រទេសអាមេនី ប្រទេសបេឡារូស ប្រទេសកាហ្សាស្ថាន ប្រទេសគៀហ្ស៊ីស្ថាន ប្រទេសតាជីគីស្ថាន និងប្រទេសរុស្ស៊ី ៕
ប្រែសម្រួល៖ស៊ុនលី