ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះចម្បាំង Su-34 របស់យោធារុស្ស៊ី លើអគារលំនៅស្ថានមួយ បណ្តាលឱ្យស្លាប់មនុស្ស ១៣នាក់

បរទេស៖ ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍ដោយដកស្រង់សម្តី មន្ត្រីក្នុងតំបន់ថា យន្តហោះយោធាមួយគ្រឿង បានធ្លាក់កាលពីថ្ងៃច័ន្ទចូលទៅក្នុងអគារ លំនៅដ្ឋានមួយនៅទីក្រុងកំពង់ផែ Yeysk ភាគខាងត្បូងនៃតំបន់ Krasnodar របស់ប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមសារព័ត៌មានរដ្ឋ RIA Novosti បានរាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា យន្តហោះចម្បាំងប្រភេទ Su-34 បានធ្លាក់បន្ទាប់ពី ហោះចេញពីអាកាសយានដ្ឋាន ក្នុងស្រុកសម្រាប់ការហោះហើរហ្វឹកហាត់។

មនុស្ស ១៣នាក់បានស្លាប់ និង ១៩នាក់ បានរងរបួស, នេះបើយោងតាមមន្ត្រីក្រសួងសុខាភិបាល ដែលដកស្រង់សម្តីដោយ Interfax កាលពីថ្ងៃអង្គារ។

គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី ដែលស៊ើបអង្កេតឧក្រិដ្ឋកម្មធ្ងន់ធ្ងរ បាននិយាយថា ការធ្លាក់នេះប្រហែលជាបណ្តាលមកពី “ដំណើរការខុសបច្ចេកទេសគ្រឿងម៉ាស៊ីន”។

គេបានបើកការស៊ើបអង្កេតព្រហ្មទណ្ឌ លើការរំលោភច្បាប់ហោះហើរ ដែលអាចកើតមាន ហើយបាន “រឹបអូសយកគំរូប្រេងនៅឯអាកាសយានដ្ឋាន ចេញដំណើរ” និង “ម៉ាស៊ីនថតយន្តហោះ នៅកន្លែងធ្លាក់យន្តហោះ”៕ ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top