ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ យល់ព្រមផ្តល់មីស៊ីលបាញ់ពីនាវា និងយន្តហោះដ្រូនជាច្រើនទៀតឲ្យរុស្សី ទោះប្រឆាំងនឹងលោកខាងលិចក្តី

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបរទេសមួយបានឲ្យដឹងថាប្រទេសអ៊ីរ៉ង់ បានសន្យាហើយថានឹងផ្គត់ផ្គង់រុស្សីជាមួយនឹងមីស៊ីលប្រភេទបាញ់ចេញពីនាវាមួយចំនួន បូករួមទាំងដ្រូនផងទៅឲ្យប្រទេសរុស្សី ដែលវាគឺជាសកម្មភាពដែលផ្ទុយទៅនឹង កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយនឹងលោកខាងលិច។

ប្រភពដដែលបានសរសេរទៀតថា បានដកស្រង់សំដីពីសំណាក់មន្ត្រីកាទូតអ៊ីរ៉ង់ចំនួន២រូប និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់២រូប ផ្សេងទៀតផងហើយបញ្ជាក់ថាកិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខាតាំងតែពីថ្ងៃទី៦ ខែតុលា
មកម្ល៉េះ នៅពេលដែលអនុប្រធានាធិបតីអ៊ីរ៉ង់ និងមន្ត្រីអមផ្សេងទៀតបានបំពេញទស្សនកិច្ចនៅក្នុងទីក្រុងមូស្គូ។

មន្ត្រីម្នាក់ក្នុងចំណោមនោះបានសង្ក់តធ្ងន់ថា រុស្សី បានធ្វើការស្នើសុំយន្តហោះដ្រូន បន្ថែមជាពិសេសមីស៊ីលចំងាយឆ្ងាយត្រកូល Fateh និង Zolfaghar ដើម្បីបង្កើនភាពច្បាស់លាស់នៃប្រតិបត្តិការយោធារបស់ខ្លួន។

គួរឲ្យដឹងដែរថា Fateh-110 និង Zolfaghar ផលិតផលរបស់អ៊ីរ៉ង់គឺជាមីស៊ីលចំងាយឆ្ងាយដែលអាចវាយប្រហារចំគោលដៅក្នុងចន្លោះពី៣០០ទៅ៧០០គីឡូម៉ែត្រ៕

ប្រែសម្រួល៖ស៊ុនលី

To Top