ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល នឹងមិនផ្គត់ផ្កង់អាវុធឲ្យអ៊ុយក្រែន ឡើយ

បរទេស៖យោងតាមការបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួង យុត្តិធម៍របស់ប្រទេសអ៊ីស្រាអ៊ែលលោក​ Gideon Saar កាលពីថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែលគឺមានជំហច្បាស់លាស់ ហើយថានឹងមិនធ្វើការផ្គត់ផ្គង់
អាវុធទៅឲ្យប្រទេសអ៊ុយក្រែនជាដាច់ខាតទោះបីជាមានសំណើរក្តី។

ប្រភពដដែលក៏បានឲ្យដឹងទៀតដែរថាកន្លងមករដ្ឋាភិបាលទីក្រុងគៀវបានបន្តធ្វើការស្នើសុំនិងដាក់ញ្ញាតិមកកាន់រដ្ឋាភិបាលអ៊ីស្រាអ៊ែលដើម្បី អាចសុំការផ្គត់ផ្គង់ជាអាវុធប៉ុន្តែក៏តែងតែត្រូវទទួល បានការបដិសេធរហូតមកដែរ។

លោក Saar បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មានថា៖ ការគាំទ្ររបស់យើងនៅតែមានចំពោះអ៊ុយក្រែនប៉ុន្តែមិនមែនជាសព្វាវុធនោះទេហើយ ក៏មិនមានអ្វីនឹងផ្លាស់ប្តូរនោះដែរនាពេលខាងមុខ។

កន្លងមករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន ធ្លាប់បានលើកឡើងថា វាគឺជាពេលវេលាមួយហើយដែលអ៊ីស្រាអ៊ែលគួរតែចាំបាច់ធ្វើការផ្គត់ផ្គង់ អាវុធមកឲ្យប្រទេសអ៊ុយក្រែនពីព្រោះខណៈនេះអ៊ីរ៉ង់ កំពុងផ្តល់អាវុធឲ្យរុស្សីដែលរួមមានទាំងមីស៊ីលចំងាយឆ្ងាយផង៕

ប្រែសម្រួល៖ស៊ុនលី

To Top