“ប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូល គឺជាលក្ខណៈពិសេសនិងសារធាតុដើម នៃប្រព័ន្ធនយោបាយ ប្រជាធិបតេយ្យ នៃសង្គមនិយម ហើយក៏ជាប្រជាធិបតេយ្យ ដ៏ទូលំទូលាយបំផុត ពិតប្រាកដបំផុត និងមានប្រសិទ្ធភាពបំផុតផងដែរ ។ ” កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំនេះ សមាជបក្សកុម្មុយនីស្តចិន លើកទី ២០ បាននិងកំពុង បើកធ្វើនៅទីក្រុងប៉េកាំង ពេលតំណាងឱ្យគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ១៩ ធ្វើរបាយការណ៍ ការងារ ជូនអង្គសមាជ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិន បានអធិប្បាយ ដោយគ្រប់ជ្រុងជ្រោយ នូវលក្ខណៈពិសេសនិងឧត្តមភាព នៃប្រជាធិបតេយ្យ របស់ប្រជាជន ក្នុងដំណើរការ ទាំងមូលនិង បានចង្អុលបង្ហាញទិសដៅ សម្រាប់ អភិវឌ្ឍប្រព័ន្ធ នយោបាយប្រជាធិបតេយ្យ សង្គមនិយមចិន ក្នុងយុគសម័យថ្មី ។ ប្រការនេះ ក៏បានបើកបង្អួចដ៏សំខាន់មួយ សម្រាប់ឱ្យ សហគមន៍អន្តរជាតិ សង្កេតមើលគុណភាព នៃប្រជាធិបតេយ្យ របស់ប្រទេសចិនផងដែរ ។
តើប្រជាធិបតេយ្យ របស់ប្រជាជនក្នុងដំណើរការ ទាំងមូលជាអ្វី ? វាគឺជាភាពច្នៃប្រឌិតថ្មី ដ៏មហិមានៃបក្សកុម្មុយនីស្តចិន ក្នុងការសាមគ្គី និងដឹកនាំប្រជាជនចិន អភិវឌ្ឍប្រជាធិបតេយ្យ ស្វែងរកប្រជាធិបតេយ្យនិង សម្រេចបាននូវប្រជាធិបតេយ្យ ។ តាមពិតទៅ ប្រវត្តិសាស្រ្តខិតខំតស៊ូព្យាយាម របស់បក្សកុម្មុយនីស្តចិន គឺជាប្រវត្តិសាស្ត្រខិតខំតស៊ូព្យាយាម ដែលសាមគ្គីនិងដឹកនាំប្រជាជនចិនស្វែងរក បង្កើតនិងអភិវឌ្ឍប្រជាធិបតេយ្យ របស់ប្រជាជន ក្នុងដំណើរការទាំងមូល ។ ជាពិសេស ចាប់តាំងពីសមាជបក្ស កុម្មុយនីស្តចិនលើកទី ១៨ មក បក្សកុម្មុយនីស្តចិនបាននិងកំពុងធ្វើឱ្យទស្សនៈនិងការអនុវត្តជាក់ស្តែង អំពីប្រជាធិបតេយ្យ មានភាពសំបូរបែបជាបន្តបន្ទាប់ ដូច្នេះ ការអភិវឌ្ឍប្រជាធិបតេយ្យ របស់ប្រទេសចិន បានឈានចូលក្នុង ដំណាក់កាលប្រវត្តិសាស្ត្រថ្មី ។
ធាតុពិតនៃប្រជាធិបតេយ្យ របស់ប្រជាជន ក្នុងដំណើរការ ទាំងមូលគឺ សង្គមនិយមប្រជាធិបតេយ្យ តួអង្គសំខាន់ គឺ ប្រជាជនចិន ទាំងអស់ ហើយលក្ខណៈពិសេស និងឧត្តមភាព គឺស្ថិតនៅក្នុងដំណើរ ការទាំងមូល ។ ប្រជាធិបតេយ្យ របស់ប្រជាជន ជាជីវិត នៃសង្គមនិយម ហើយគឺជាខ្លឹមសារ ដែលគួរតែមានក្នុងដំណើរ កសាងប្រទេសសង្គមនិយម ទំនើប ដោយគ្រប់ជ្រុងជ្រោយ ។ របបសភាតំណាងប្រជាជន គឺជាភ្នាក់ដារជាប្រព័ន្ធ របបដ៏សំខាន់នៃប្រជាធិបតេយ្យ របស់ប្រជាជន ក្នុងដំណើរការទាំងមូល ។ ការធ្វើការប្រឹក្សានយោបាយ ប្រកបដោយប្រជាធិបតេយ្យ គឺជាទម្រង់ពិសេស នៃនយោបាយប្រជាធិបតេយ្យ នៃសង្គមនិយមរបស់ចិន ។ ប្រជាធិបតេយ្យតាមមូលដ្ឋាន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូល ។ ប្រជាធិបតេយ្យ មិនមែនជាវត្ថុតែង លម្អនោះទេ ក៏មិនមែនជាវត្ថុ សម្រាប់ដាក់តាំង ដើម្បីឱ្យល្អមើលដែរ តែគឺត្រូវយកមកប្រើប្រាស់ ក្នុងការដោះស្រាយ បញ្ហារបស់ប្រជាជន ។
ពិភពលោកមានភាពសម្បូរបែប ហើយគំរូនៃប្រជាធិបតេយ្យ មិនមែនតែមួយប្រភេទនោះទេ ។ សូមបញ្ជាក់ថា ប្រព័ន្ធប្រជាធិបតេយ្យ មានតែចាក់ឬសគល់ ក្នុងប្រទេសខ្លួននិងសមស្របនឹងសភាពការណ៍ជាតិ របស់ខ្លួនប៉ុណ្ណោះ នោះ ទើបអាចជឿទុកចិត្តបំផុតនិងមានប្រសិទ្ធភាពបំផុត ។ ក្នុងដំណើរថ្មីនៃការកសាងប្រទេសសង្គម និយមទំនើប ដោយគ្រប់ជ្រុងជ្រោយ បក្សកុម្មុយនីស្តចិន នឹងបន្តអភិវឌ្ឍ ប្រជាធិបតេយ្យ របស់ប្រជាជន ក្នុងដំណើរការទាំងមូល ធានាឱ្យប្រជាជនចិន ធ្វើជាម្ចាស់ផ្ទះព្រមទាំងរួមចំណែក របស់ប្រទេសចិន សម្រាប់ឱ្យអរិយធ៌មនយោបាយ របស់មនុស្សជាតិមានភាពសម្បូរបែប និងទទួលបានការអភិវឌ្ឍ ៕