ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ សព្វាវុធទាំងអស់ដែលប្រើប្រាស់ ដោយកងទ័ពរុស្ស៊ី គឺបានមកពីឃ្លាំងស្តុកក្នុងស្រុក

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា សព្វាវុធទាំងអស់ដែលប្រើប្រាស់ដោយកងទ័ពរុស្ស៊ី គឺបានមកពីឃ្លាំងស្តុកក្នុងស្រុក ។ លោក Dmitry Peskov បាននិយាយជាថ្មីដោយបានបដិសេធចំពោះរបាយការណ៍ដែលថា រដ្ឋាភិបាល ទីក្រុងមូស្គូបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដែលផ្គត់ផ្គង់ដោយអ៊ីរ៉ង់ប្រឆាំងនឹងអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Dmitry Peskovថា “ទេ យើងមិនមានព័ត៌មានបែបនេះទេ។ ផ្នែករឹងរបស់រុស្ស៊ីកំពុងត្រូវបានប្រើប្រាស់។ អ្នកដឹងច្បាស់ហើយ។ សំណួរបន្ថែមទៀតទាំងអស់អាចត្រូវបានដោះស្រាយទៅកាន់ក្រសួងការពារជាតិ។

មន្ត្រីអាមេរិក និងអ៊ុយក្រែនបានអះអាងក្នុងឱកាសជាច្រើនថា រុស្ស៊ីបានទទួលយានគ្មានមនុស្សបើកជាច្រើនប្រភេទ (UAV) ពីប្រទេសអ៊ីរ៉ង់ ហើយកំពុងប្រើប្រាស់វាក្នុងជម្លោះជាមួយអ៊ុយក្រែន។

យោងតាមវីដេអូពីកន្លែងកើតហេតុបានឱ្យដឹងថា កាលពីថ្ងៃចន្ទ យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងត្រូវបានគេប្រទះឃើញហោះហើរពីលើរដ្ឋធានីគៀវរបស់អ៊ុយក្រែន ដោយកងទ័ពបានព្យាយាមបាញ់ទម្លាក់ពួកគេដោយអាវុធធុនតូច៕ប្រែសម្រួលៈ ណៃ តុលា

To Top