ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីអង់គ្លេស មួយរូបទៀតលាលែងចេញពីតំណែង

បរទេស៖ទីបំផុតគិតត្រឹមថ្ងៃពុធម្សិលមិញនេះ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារសន្តិសុខ និងគោលនយោបាយជាតិលោកស្រី​​ Suella Braverman ម្នាក់ទៀតហើយដែលបានប្រកាសលាលែងចេញពីតំណែង និងក៏ជារដ្ឋមន្ត្រីទី២ ហើយដែលបានប្រកាសដកខ្លួនចេញពីតំណែង ដោយសារបញ្ហារំលោភបំពានការងារលើការងារបច្ចេកទេស ជាមួយនឹងគោលការណ៍ច្បាប់ថ្មីរបស់រដ្ឋាភិបាល។

ដំណឹងនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោកស្រីនាយករដ្ឋមន្ត្រី Liz Truss ត្រូវបានគេមើលឃើញថាកំពុងប្រឈមមុខទៅនឹងតួលេខគាំទ្រដែលទាប បំផុតមិនធ្លាប់មានហើយព្រមទាំងត្រូវបានសមាជិករដ្ឋាភិបាល និងសមាជិកបក្សរបស់ខ្លួនអំពាវនាវឲ្យសុំលាលែងចេញពីតំណែងផងដែរ។

គួរឲ្យដឹងដែរថាលោកស្រី Braverman គឺជាសមាជិករដ្ឋាភិបាលទី២ហើយរបស់លោកស្រី Truss ដែលបានចាកចេញពីគណៈរដ្ឋមន្ត្រីក្រោយការឡើងមកកាន់តំណែងនេះ បានត្រឹមតែ៤៣ថ្ងៃ ហើយការលាលែងតំណែង នឹងអនុវត្តទៅក្នុងរយៈពេល៦សប្តាហ៍ ទៀតខណៈដែលរដ្ឋមន្ត្រីមួយរូបដំបូង ដែលត្រូវបានបណ្តេញចេញនោះ គឺលោក Kwasi Kwarteng ក្រោយពេលដែលលោកបាន ប្រកាសបញ្ចេញកញ្ចប់ថវិកាខ្នាតតូចមួយដែល មានតម្លៃ
ប្រមាណជាជាង១០ពាន់លានផោន ក្នុងការជួយកាត់បន្ថយពន្ធ៕

ប្រែសម្រួល៖ស៊ុនលី

To Top