បរទេស៖ ទូរទស្សន៍រដ្ឋរុស្ស៊ីបានចាក់ផ្សាយវីដេអូ កាលពីថ្ងៃពុធនៃមនុស្ស ដែលបានតម្រង់ជួរយ៉ាងវែង និងឥវ៉ាន់របស់ពួកគេនៅលើច្រាំងទន្លេ Dnipro ក្នុងតំបន់ Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន បន្ទាប់ពីទីក្រុងម៉ូស្គូបានប្រកាសថា ខ្លួនកំពុងជម្លៀសអ្នកស្រុករាប់ម៉ឺននាក់ចេញ។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកស្ម័គ្រចិត្ដម្នាក់បានប្រាប់ ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រវិមានក្រឹមឡាំង Mash ថា “មនុស្សកំពុងជិះសាឡាង ហើយទៅមជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្ន” ។ «បន្ទាប់ពីនោះ ប្រជាជនត្រូវបានណែនាំ ទៅកន្លែងដែលពួកគេចង់ទៅ។ ពួកគេនៅលើច្រាំង ឬទៅសហព័ន្ធរុស្ស៊ី»។
ការប្រញាប់ប្រញាល់ក្នុងការ ជម្លៀសជនស៊ីវិលចំនួន ៦០ ០០០ នាក់ចេញពីទីក្រុង Kherson និងតំបន់ក្បែរនោះ បានធ្វើតាមការប្រកាសរបស់ទីក្រុងមូស្គូថា កងកម្លាំងអ៊ុយក្រែន កំពុងបង្កើនការវាយប្រហារ ទៅលើតំបន់កាន់កាប់ដោយរុស្ស៊ី នៅភាគខាងលិចទន្លេ Dnipro និងការព្រមានពីមេបញ្ជាការ យោធារុស្ស៊ីលោក Sergei Surovikin ថា “ការសម្រេចចិត្តដ៏លំបាក” ប្រហែលជាចាំបាច់។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងគៀវ បានច្រានចោលការជម្លៀសខ្លួនថា ជាការបោកប្រាស់ ហើយបានចោទប្រកាន់វិមានក្រឹមឡាំងថា បានព្យាយាមបំភ័យអ្នកស្រុកឱ្យភៀសខ្លួន ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
